ស្គមមែន ប៉ុន្តែមិនមែនសុទ្ធតែឆ្អឹងទេ! Taew បង្ហាញសាច់ដុំក្បាលពោះ ក្រោយមានពាក្យរិះគន់ថានាងស្គមជ្រុល!

ថៃ៖ មួយរយៈចុងក្រោយនេះសង្កេតឃើញថា តួឯកស្រីរាងតូចច្រឡឹងនាងTaew Natapohn សម្រុកហាត់ប្រាណយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យហ្វេនៗ ចាប់ផ្តើមមិនពេញចិត្តជាមួយរូបរាងរបស់នាងនៅពេលនេះ ហើយមានមតិភាគច្រើននិយាយថា នាងស្គមពេកដូចមនុស្សមានជំងឺទៀតផង។ ជុំវិញ​រឿងនេះTaew បានបកស្រាយជាច្រើនដងហើយថា នាងមិនបានមានជំងឺអ្វីនោះទេ នាងគ្រាន់តែហាត់ប្រាណដើម្បីសុខភាព និងធ្វើឲ្យរាងកាយរឹងមាំតែប៉ុណ្ណោះ។ ហើយបើទោះបីជាមានអ្នករិះគន់បន្តបន្ទាប់មិនឈប់ ក៏តារាស្រីវ័យ៣០ឆ្នាំរូបនេះមិនខ្វល់ដែរ នាងនៅបន្តការហាត់ប្រាណបែបនេះដដែល។ ប៉ុន្តែកាលពីពេលថ្មីៗនេះ Taewបានធ្វើឲ្យអ្នកដែលតែងនិយាយថានាងស្គមបើកភ្នែកធំៗតែម្តង ក្រាយនាងបានផុសរូបមួយសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន បង្ហាញសាច់ដុំក្បាលពោះ បញ្ជាក់ពីរូបរាងកាយដ៏រឹងមាំរបស់នាង មិនមែនស្គមស្គាំងដូចអ្វីដែលគ្រប់គ្នានិយាយនោះទេ។ ដោយឡែកក្រោយពីឃើញបែបនេះ ហ្វេនៗស្រាប់តែនាំគ្នាចូលទៅComment សរសើរ លែងសូវមានអ្នករិះគន់ថានាងស្គមសល់តែស្បែក និងឆ្អឹងទៀតហើយ៕ សូមទស្សនារូបភាពខាងក្រោម៖
នាងTaew Natapohn
នាងTaew Natapohn
នាងTaew Natapohn
នាងTaew Natapohn
នាងTaew Natapohn
រូបបង្ហាញសាច់ដុំដែលគ្រប់គ្នាសរសើរ