ក្រមុំទាំង៣ បង្អួតសម្រស់ដាក់គ្នា ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ ពិតជាស្អាតណាស់!

សៀមរាប៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន បានស្គាល់តារាសម្ដែងស្រីរូបស្រស់ កញ្ញា ហ៊ិន ច័ន្ទនីរត្ន័  ម៉ាក សែនសូនីតា និង កញ្ញា ហេង ចន្ថា ជាក់ជាមិនខាន ដោយនាពេលកន្លងមកតារាស្រីទាំងបីនាក់នេះទទួលបាន ការគាំទ្រខ្លាំងទៅលើអាជីពរបស់ពូកគេ។ ជាមួយគ្នានេះដែរ តារាសម្ដែងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាពទាំង៣រូបនេះ មិនត្រឹមតែទទួលបានការគាំទ្រ ទៅលើអាជីពសម្ដែងរបស់ខ្លួននោះទេ សូម្បីតែរូបរាងខាងក្រៅរបស់ពួកគេ ក៏មានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ ពីសំណាក់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ននេះ ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះផងដែរ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់ពិធីការិនីរូបស្រស់កញ្ញា ហ៊ិន ច័ន្ទនីរត្ន័ បានបង្ហោះរូបភាពជាច្រើន ជាមួយនឹងតារាស្រីពីរដួងទៀតគឺ កញ្ញា ម៉ាក សែនសូនីតា និង កញ្ញា ហេង ចន្ថា នៅលើទឹកដីសៀមរាប មានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ ផ្អែកទៅលើការបង្ហោះនោះផងដែរ គេសង្កេតឃើញថា ក្រមុំៗទាំង៣ បានគ្រងនូវសម្លៀកបំពាក់ប្រពៃណីខ្មែរ រំលេចទៅពណ៌ខុសៗគ្នាមើលទៅស្រស់ស្អាតនិងទាក់ទាញខ្លាំងមែនទែន ។ គួរឲ្យដឹងផងដែរថា នេះលើកជាទីមួយហើយដែលតារាស្រីរូបស្រសសោភាកញ្ញា ហ៊ិន ច័ន្ទនីរត្ន័  កញ្ញា ម៉ាក សែនសូនីតា និង កញ្ញា ហេង ចន្ថា បានរួមការងារជាមួយគ្នាបែបនេះ ធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំងតែម្ដង៕ប្រភពរូបថត៖ Nara Foto  តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖
ក្រមុំទាំង៣
ក្រមុំទាំង៣
ក្រមុំទាំង៣
ក្រមុំទាំង៣
ក្រមុំទាំង៣
ហ៊ិន ច័ន្ទនីរ័ត្ន
ម៉ាក សែនសូនីតា
ហេង ចន្ថា
ក្រមុំទាំង៣
ក្រមុំទាំង៣