អ្នកណានៅចាំនាងខ្លះ? Soyeon ពញ្ញាក់អារម្មណ៍ហ្វេន ដោយប្រកាសត្រៀមចេញ អាល់ប៊ុមចម្រៀងទោល ឆាប់ៗនេះ

កូរ៉េ​ខាង​ត្បូង៖ ក្រោយ​ពី​បាត់​មុខ​អស់ ​រយៈ​ពេល​ជាយូរពេល​នេះ​ អតីត​សមាជិក​ក្រុម​ចម្រៀង​នារី​ T-ara- Soyeon បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ មានការ​​ភ្ញាក់​ផ្អើល​ជា​ថ្មី​ ចំ​ពោះ​ការ​ប្រកាស​បញ្ចេញ​នូវ​ អាល់​ប៊ុម​ចម្រៀង​ទោល​របស់​ខ្លួន​។ ជាក់ស្តែង​ តារាស្រី​រូប​នេះ ​បាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​សង្គម​របស់​នាង​ នៅ​ថ្ងៃ​នេះ​ដើម្បី​អបអរ​ខួប​១០​ឆ្នាំ​ នៃ​ការ​បង្កើ​ត​ក្រុម​T-ara ​ដ៏​ដូច​ជាការ​បង្ហាញ​ខ្លួន​ របស់​នាង​ផង​ដែរ​។ Soyeon បាន​បានសម្តែង​ នៅ​ការ​អរគុណ​របស់​នាង​ ទៅ​កាន់​អ្នក​គាំទ្រ​ ដែល​នៅ​តែ​បន្ត​គាំទ្រ​ បទ​ចម្រៀង​របស់​​នាង។ ក៏​ដូច​ជា​បង្ហាញ​នៅ​ការ​ស្រលាញ់ នឹង​ក្តី​រំភើប​ទៅ​កាន់អតី​ត​មិត្ត​រួម​ក្រុម​ របស់​នាង​ដោយ​បាន​និយាយ​ថា "ខ្ញុំ​ពិត​ជា​ចង់​អប​អរ​ កម្ម​វិធី​គម្រប់​ខួប​១០​ឆ្នាំ​នេះ ជា​សមាជិក​ក្រុម​ទាំង​៦​នាក់របស់​ខ្ញុំ​​ខ្លាំង​ណាស់​ ក៏​ប៉ុន្តែ​វា​ពិបាក​ទៅ​រួច​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំសង្ឃឹម​ថា​​មាន​ឱកាស​ក្នុង​ ការ​ស្វាគមន៍​អ្នកគាំ​ទ្រ​ ជា​មួយ​ក្រុម​ម្ត​ង​ទៀត​ នៅ​ថ្ងៃ​អនាគត​ ហើយ​ខ្ញុំ​ប្រាកដ​ជា​ រំភើប​ខ្លាំងប្រសិន​បើ​បែប​នោះ​មែន"។ ​ ​Soyeon បាន​បន្ថែម​ទៀត​ថា “ខ្ញុំ​កំពុង​តែ​ធ្វើការ​ ក្នុង​អាល់​ប៊ុម​ចម្រៀ​ង​ទោល​របស់​ខ្ញុំ ​ជា​លើក​ដំបូង​បន្ទាប់​ពី​រយៈពេល​១០ឆ្នាំ ​ក្នុង​ការបង្ហាញ​ខ្លួន​​របស់ខ្ញុំ​។ ហើយ​ពួក​យើងនឹង ​បង្ហាញ​ដល់​អ្នក​ទាំង​អស់​គ្នា ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ខ្ញុំ​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង ​ធ្វើ​វា​យ៉ាង​ខ្លាំង ដូច្នេះ​ខ្ញុំ​នឹង​អាច​ ស្វាគមន៍​អ្នកគាំទ្រ​ ​ក៏ដូចជា​មហាជនទូទៅ​ ជា​មួយ​នឹ​ង​បទ​ចម្រៀង​ដែល​ល្អៗ​”។ គួរ​បញ្ជាក់​ផង​ដែរថា​ ក្នុង​ពាក់កណ្តាល​ខែ​សីហា​ ខាង​មុខ​នេះ​Soyeon នឹង​មាន​កម្ម​វិធី​ជួប​ជុំ​ ជាមួយ​អ្នក​គាំទ្រដើម្បី​ បង្ហាញ​នៅ​អ្វី​ដែល​នាង​កំពុង​តែ​ធ្វើ ក៏​ដូច​ជា​គម្រោង​ នាពេល​អនាគត​របស់​នាង។ ហើយ​ក្នុង​ការ​វិល​ត្រឡប់​ មក​លើក​នេះ​ Soyeon ក៏​មាន​គម្រោង​នឹង​ចេញ​ ទៅ​ជួប​អ្នកគាំ​ទ្រ​នៅ​ឯប្រទេស​ចិន ហុងកុង​ តៃវ៉ាន់ វៀតណាម​ និង​ថៃ​ផងដែរ៕
អតីតសមាជិកT-ara-Soyeon
អតីតសមាជិកT-ara-Soyeon
អតីតសមាជិកT-ara-Soyeon
អតីតសមាជិកT-ara-Soyeon
អតីតសមាជិកT-ara-Soyeon
អតីតសមាជិកT-ara