ខាងក្រោមនេះ ជាឈ្មោះតារាចម្រៀងដែលធ្លាប់ហ្វឹកហាត់នៅផលិតកម្ម BigHit ជាមួយនឹង BTS ដែរ

កូរ៉េខាងត្បូង ៖ ចាប់តាំងពីពេលដែលក្រុមចម្រៀង BTS ទទួលបានការគាំទ្រខ្លាំង នៅទូទាំងពិភពលោករួចមក ធ្វើឲ្យផលិតកម្មដែលធ្លាប់តែជា កំទិចក្រុមហ៊ុនតូចមួយដូចជា BigHit បានអភិវឌ្ឍន៍ខ្លួន ក្លាយជាផលិតកម្មដែលរកចំណូលបានច្រើនបំផុត ក្នុងចំណោមផលិតកម្មធំៗល្បីៗរបស់កូរ៉េ។គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ BigHit បានក្លាយជាក្រុមហ៊ុន ដែលក្រុមតារាថ្មីៗ ស្រមៃចង់ធ្វើការជាមួយបំផុត។ ជាការពិតណាស់ តើមានមនុស្សប៉ុន្មាននាក់ ដែលមិនចង់ទទួលបានកេរ្តិ៍ឈ្មោះ ជាសិស្សប្អូនរបស់ BTS ក្រុមចម្រៀងកូរ៉េដែលល្បីលំដាប់ពិភពលោកនោះ?យ៉ាងណាមិញ សូម្បីតែក្រុមតារាដែលធ្លាប់ទទួលបាន ការបង្វឹកពីផលិតកម្ម BigHit កាលពីជំនាន់ BTS មិនទាន់បង្ហាញខ្លួន ក៏ក្លាយជាចំណាប់អារម្មណ៍របស់ក្រុមអ្នកគាំទ្រផងដែរ ដោយសារតែអ្នកគាំទ្រគិតថា ពួកគេក៏មានទេពកោសល្យខ្លាំង មិនចាញ់ BTS ឡើយ ព្រោះតែទទួលបានការហ្វឹកហាត់ពីក្រុមហ៊ុនតែមួយ៕ចង់ដឹងថា តើតារារូបណាខ្លះ ធ្លាប់ជាអ្នកហ្វឹកហាត់នៅក្នុងផលិតកម្ម BigHit កាលពីមុន?ទស្សនារូបភាពខាងក្រោម ៖១. SinB (GFRIEND)
រូបភាព SinB
២. Eunha (GFRIEND)
រូបភាពEunha
៣. Jeong Inseong (KNK)
រូបភាពJeong Inseong
៤. Park Seoham (KNK)
រូបភាពPark Seoham
៥. Suwoong (Boys Republic)
រូបភាព Suwoong
៦. Sojin (អតីតក្រុម 9MUSES)
រូបភាពSojin
៧. Laun (ONF)
រូបភាព Laun
៧. Ahn Hyunseob (Produce 101)
រូបភាពAhn Hyunseob
៨. Supreme Boi
រូបភាពSupreme Boi