ប្ដីGoal៖ រកឯណាបាន ខ្លាចប្រពន្ធមិនស្អាត សិរីមន្ត ជួយបង្ហាត់ប្រាណប្រពន្ធឲ្យបានរាងស្អាត!

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាលោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងប្រុសជួរមុខ ប្រចាំប្រទេសកម្ពុជា បានធ្វើឲ្យមហាជនមិនតិចនាក់នោះទេ​ ច្រណែននឹងជីវិតគ្រួសារ ដែលពោរពេញដោយ ក្ដីសុខសុភមង្គលរបស់លោក។ ជាពិសេស បើទោះបីជារវល់ ជាមួយការងារសិល្បៈ ស្ទើរតែដកឃ្លាមិនចង់រួច បែបណាក៏ដោយ ក៏តារាប្រុសរូបនេះ មិនភ្លេចផ្ដល់នូវក្ដីស្រលាញ់ ថ្នាក់ថ្នមដល់ភរិយាបណ្ដូលចិត្ត ថែមទាំងនូវតែបំពេញតួនាទី ជាឱពុកល្អមួយរូបទៀតផង។ស្រាប់តែថ្មីៗនេះ លោក សិរីមន្ត បានធ្វើរឿងមួយ ដែលមហាជនឃើញហើយ ប្រាកដជាមានកូនចិត្តលួចច្រណែន ដល់ភរិយារបស់រូបលោក គ្រប់គ្នាតែម្ដង។ តាមរយៈផេកហ្វេសប៊ុកជាផ្លូវការរបស់ ខេមរៈ សិរីមន្ត​ កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហោះរូបភាពមួយសន្លឹក ក្នុងសម្លៀកបំពាក់កីឡា បញ្ចេញសាច់ដុំដ៏រឹងមាំ នៅកន្លែងហាត់ប្រាណ ឈរSelfie មុខកញ្ចក់យ៉ាងស្និទ្ធស្នាលជាមួយម្ចាស់ជីវិត។ បន្ថែមពីនេះ អ្វីដែលកាន់តែ​ ធ្វើឲ្យប្រិយមិត្តរាល់គ្នា ចាប់អារម្មណ៍ជាងនេះ ទៅទៀតនោះគឺ តារាចម្រៀងប្រុស លំដាប់កំពូលរូបនេះ បានអមមកជាមួយ សារដ៏មានអត្ថន័យចាក់ដោតថា«ភរិយាខ្ញុំ គាត់និយាយថា បងឯងរាងស្អាតអីតែឯង ជួយបង្រៀនប្រពន្ធឲ្យស្អាតផង»។ ក្រោយពីឃើញរូបថតដ៏ផ្អែមល្ហែមរវាង សិរីមន្ត និងភរិយា មួយសន្លឹកនោះ អមដោយសារមានអត្ថន័យយ៉ាងជ្រាលជ្រៅបែបនេះហើយ ធ្វើឲ្យហ្វេនៗរាល់គ្នា ពេញចិត្តស្ដូក និងមានការចុចLike រហូតដល់ទៅ​ជិត២មុឺននាក់ឯណោះ​ ព្រមទាំងសរសើរ ដល់ការបំពេញតួនាទីជាស្វាមីបានយ៉ាងល្អ និងគួរយកជាគំរូទៀតផង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
សិរីមន្ត និងភរិយា
សិរីមន្ត និងភរិយា
ក្រុមគ្រួសាររបស់ សិរីមន្ត និងភរិយា
រូបថតនៅកន្លែងហាត់ប្រាណ រវាងសិរីមន្ត និងភរិយា