សម្ពោធឈ្មោះហាងថ្មី គ្លីកព្រីន «ClickPrint» ធ្វើការបង្ហាញឧបករណ៍ព្រីន ត្រឹមរយៈពេល៦វិនាទី ដែលមានលើកដំបូងក្នុងប្រទេស!

ភ្នំពេញ៖ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩នេះ​ ហាងព្រីន ClickPrint បានធ្វើការបើកសម្ពោធហាងរបស់ខ្លួនជាថ្មី ជាមួយនឹងការនាំចូលនូវម៉ាស៊ីនព្រីនថ្មី ដ៏ពិសេសដែលមិនធ្លាប់មានពីមុនមក នៅតាមបណ្តាកន្លែងព្រីននីមួយៗ ក្រោមវត្តមានដ៏ពិសេសពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន ក៏ដូចជាតារាចម្រៀងOriginal Song លោកសាយ ផងដែរ។    
កម្មវិធីសម្ពោធហាងគ្លីកព្រីន
តារាចម្រៀងOriginal Song លោកសាយ
ក្រោមកម្មវិធីដ៏អធិកអធមមួយនេះ ម្ចាស់ហាងព្រីនដ៏ល្បីជាង១១ឆ្នាំ« E Printing» ប្តូរមកឈ្មោះ «Click Print» តាមរយៈការផ្លាស់ប្តូរ និងUpdate ថ្មី ជាមួយនឹងឧបករណ៍ព្រីនទំនើបៗនេះដែល បានធ្វើការបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ខណៈពេលដែលបានធ្វើការនាំមកនូវការអបអរយ៉ាងពិសេសគឺ សម្រាប់សិក្សទាំងអស់ដែលត្រូវការPrint ប្លង់នៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ១ពាន់អ្នកដំបូង។ មិនត្រឹមតែប៉ុណ្ណោះហាងព្រីន មានឧបករណ៍ព្រីនល្អនេះ បានធ្វើការបញ្ចុះតម្លៃ ៥០ភាគរយ រយៈពេលមួយខែពេញផងដែរ។
អ្វីដែលកាន់តែពិសេសនោះគឺ នៅក្នុងថ្ងៃសម្ពោធ បង្ហាញម៉ាស៊ីព្រីនដ៏ល្អឥតខ្ចោះ នាំចូលមកពីក្រៅប្រទេសនេះដែល ម្ចាស់ហាងនេះផ្ទាល់ ឈ្មោះ គីន សំណាង បានធ្វើការបង្ហាញពីលក្ខណៈពិសេសរបស់ម៉ាស៊ីន ដល់អ្នកចូលរួមទាំងអស់ ដែលធ្វើឲ្យពួកគេពិតជាមិននឹកស្មាន និងភ្ញាក់ផ្អើលចំពោះការបង្ហាញនេះ ព្រោះថាការព្រីនប្លង់ផ្សេងៗ នៅតាមបណ្តាកន្លែងព្រីនមួយចំនួន មានការយឺតយ៉ាវ និងប្រើពេលយូរនោក្នុងការព្រីន ចេញមួយប្លង់ៗ។
ម៉ាស៊ីនថ្មី ដែលមានលក្ខណៈពិសេស
ម៉ាស៊ីនថ្មី ដែលមានលក្ខណៈពិសេស
ក៏ប៉ុន្តែសម្រាប់ម៉ាស៊ីនព្រីន HP នេះដែរ ពិតជាពិសេសជាងម៉ាស៊ីនណាទាំងអស់ ព្រោះថាការព្រីនមិនប្រើរយៈពេលយូរនោះទេ ពោលគឺត្រឹមតែ៦វិនាទីប៉ុណ្ណោះ សម្រាប់ការព្រីនរួចរាល់។ បន្ថែមពីលើលក្ខណៈពិសេសនៅពេលដែលព្រីនរួច ឃើញថាការព្រីនចេញមកពិតជាល្អខ្លាំង ដោយប្លង់ដែលកម្រិតតូចៗ ល្អិតៗ ក៏មើលទៅឃើញច្បាស់រហូតដល់ ៩០ភាគរយឯណោះ បើធ្វើការប្រៀបជាមួយម៉ាស៊ីនដទៃ បានតែ ៦០ ទៅ៧០ភាគរយប៉ុណ្ណោះ។
លើសពីនេះទៅទៀត លក្ខណៈពិសេសដែលមិនធ្លាប់បានឃើញនោះគឺ​ នៅពេលដែលក្រដាសដែលបានព្រីនចេញមក គឺមិនជ្រៀបទឹក ក្រោយពេលបានធ្វើការពិសោធន៍ចាក់ទឹកស្តែងៗនៅទីនោះផ្ទាល់ ស្របពេលដែលក្រដាសនោះ មិនបែកព្រុយ មិនប្រតាកសូម្បីតែបន្តិច ថែមទាំងនៅតែរក្សានៅរូបភាពដើមដដែល។
ការបង្ហាញលក្ខណៈពិសេសរបស់ម៉ាស៊ីន
ការបង្ហាញលក្ខណៈពិសេសរបស់ម៉ាស៊ីន
ក្រោយពីបានបង្ហាញជាមួយលក្ខណៈពិសេសទាំងនេះរួច ម្ចាស់ហាង ClickPrint ក៏បានធ្វើការថ្លែងយ៉ាងដូច្នោះថា៖​
ម្ចាស់ហាងគ្លីកព្រីន
កម្មវិធីសម្ពោធហាងគ្លីកព្រីន
កម្មវិធីសម្ពោធហាងគ្លីកព្រីន
ដូច្នោះហើយបើប្រិយមិត្តមានការចាប់អារម្មណ៍ ចង់សាកព្រីនរូបភាព ក៏ដូចជាសិស្សដែលចង់ព្រីននូវ ប្លង់ ត្រូវប្រញាប់ចង់បានលឿន ដោយមិនខ្លាចព្រីនមកមិនស្អាត និងគុណភាពមិនល្អនោះ អាចមកកាន់ «Click Print » បាន ដែលទាំងសេវាកម្មល្អ គុណភាពល្អ ចំណេញពេលវេលា គួរជាទីទុកចិត្ត៕ទាក់ទងតាមរយៈលេខទូរស័ព្ទ៖089 89 89 23 អាស្រ័យដ្ឋាន៖ ផ្ទះលេខ១៣៥ ផ្លូវ ២៥៩ សង្កាត់ទឹកល្អក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ