ភាពខុសគ្នារវាងការបង្កើត Reno FC Barcelona ថ្មី និង ម៉ូឌែល FC Barcelona ជំនាន់ចាស់!

ភ្នំពេញ៖ មកដល់ពេលនេះនិមិត្តសញ្ញា FC Barcelona គឺជានិមិត្តរូបដែលបង្ហាញពីស្មារតីរួបរួមគ្នាជាថ្លុងមួយរបស់ក្រុមកីឡាករបាល់ទាត់ដ៏ល្បីល្បាញលើពភពលោក Barca ដូច្នេះទូរស័ព្ទស្មាតហ្វូនម៉ូឌែលថ្មី OPPO Reno FC Barcelona Edition គឺជាតួអង្គដ៏មានសារៈសំខាន់ដើម្បីជម្រុញលើកទឹកចិត្តក្រុមកីឡាករ និងក្រុមអ្នកគាំទ្រឲ្យកាន់តែខិតមកជិតគ្នា និងការផ្តល់កម្លាំងចិត្តឲ្យគ្នាកាន់តែល្អជាងមុន។ វាជាប្រភេទទូរស័ព្ទថ្មីដែលបានបង្កើតឡើងដោយកាសហការគ្នាដ៏ជិតស្និទ្ធតែមួយគត់រវាងក្រុមហ៊ុនទូរស័ព្ទដៃ OPPO និងក្លិបបាល់ទាត់ Barca និងជាការបង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ក្នុងឆ្នាំ២០១៩ នេះ ដែលធ្វើឲ្យទូរស័ព្ទមួយម៉ូឌែលនេះមើលទៅកាន់តែស្និទ្ធស្នាល និងកាន់តែបន្ស៊ីគ្នាក្នុងស្មារតីជាក្រុម។     
លោកអ្នកអាចឃើញ Logo ថ្មីដែលស្ថិតនៅផ្នែកខាងក្រោយទូរស័ព្ទមានអក្សរ FCB ពណ៌មាស រាងព្រិលៗបន្តិច រំលេចចេញមកដើម្បីបង្ហាញពីភាពអង់អាចក្លាហានរបស់ក្រុមកីឡាករបាល់ទាត់ Barcelona ឆ្ពោះទៅមុខឥតងាករេ។ ចំណែក Logo ពានរង្វាន់មាសតំណាងឲ្យនិមិត្តសញ្ញាក្រុមវិញក៏មិនធម្មតាដែរ ដែលនេះគឺកត្តាដែលធ្វើឲ្យ Fan ឈ្លក់វង្វេងជាមួយនឹងវា និងអមជាមួយនឹងអក្សរពណ៌មាសតូចៗនៅខាងក្រោមតំណាង​ឱ្យដៃគូសហការគ្នាជាកិត្តិយសបំផុតសម្រាប់អនាគតដ៏ភ្លឺស្វាងរវាងភាគីទាំងពីរ។
ម៉ូឌែល OPPO FC Barcelona ជំនាន់មុន មានភាពសាមញ្ញទាំងពណ៌ ទាំងការរចនារូបរាងខាងក្រៅ ប៉ុន្តែមើលទៅនៅតែ Cool ដដែល។ វានៅតែជាជម្រើសល្អសម្រាប់ Fan Barcelona និងអ្នកនិយមចូលចិត្តមើលបាល់ទាត់។ អ្វីដែលកាន់តែពិសេសនោះគឺ OPPO ម៉ូឌែលនេះបានរចនា Special Edition ជាមួយនឹងម៉ូឌែលស៊េរីថ្មី និងទំនើបចុងក្រោយរបស់ខ្លួន OPPO Reno 10X Hybrid Zoom ដែលមានបង្កប់បច្ចេកវិទ្យា 60X Digital Zoom ធ្វើឲ្យលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការ Zoom យកកីឡាករដែលលោកអ្នកពេញចិត្ត និងអាចទស្សនាការប្រកួតបានកាន់ជិតភ្នែករបស់លោកអ្នក៕ ប៉ុន្តែវាប្រហែលជាមានអ្វីដែលលើសពីការគិតរបស់ពួកយើងទាំងអស់គ្នា ដូច្នេះមានតែរង់ចាំមើលតាមរយៈ Page ផ្លូវការតែប៉ុណ្ណោះ៕
https://www.facebook.com/OPPOCAMBODIA/
OPPO Reno FC Barcelona Edition
OPPO Reno FC Barcelona Edition