ឈប់គិតផ្ដេសផ្ដាសថា យើងជាមនុស្សសំខាន់សម្រាប់អ្នកណាទៀត ត្រឹមធ្វើខ្លួនឯងធម្មតាៗទៅបានហើយ

ពេលខ្លះ យើងពិតជាគិតម្នាក់ឯងផ្ដេសផ្ដាសច្រើនពេកហើយ គិតថាខ្លួនឯងសំខាន់សម្រាប់អ្នកនេះ ខ្លួនឯងសំខាន់សម្រាប់អ្នកនោះ គិតថាគេពិតជាត្រូវការយើង គេក៏មានចិត្តឱ្យយើង គេក៏ស្រឡាញ់យើង តែការដែលគិតបែបនេះហើយ ទើបធ្វើឱ្យយើងចេះតែកើតទុក្ខ នៅមិនសុខ អន្ទះអន្ទែងតែម្នាក់ឯង ចេះតែកើតចិត្ត អន់ចិត្ត តូចចិត្តនឹងគេតែម្នាក់ឯង ដូច្នេះ ល្មមឈប់គិតបែបហ្នឹងទៀតទៅ។ត្រូវហើយ សម្រាប់មនុស្សខ្លះ យើងពិតជាសំខាន់សម្រាប់គេមែន តែសំខាន់តែក្នុងពេលដែលគេត្រូវការយើងតែប៉ុណ្ណេាះ រួចពីនោះគឺ គេមិននឹកនាយើងទេ មិនស្រួលគេថែមទាំងភ្លេចយើងថែមទៀតផង។ ជាមួយមនុស្សខ្លះ ទោះយើងល្អនឹងគេខ្លាំងប៉ុនណា ស្រឡាញ់គេខ្លាំងយ៉ាងណា លះបង់ឱ្យគេច្រើនកម្រិតណា ក៏មិនប្រាកដថា អាចឱ្យគេចងចាំយើង ឬស្រឡាញ់យើង ទុកយើងសំខាន់សម្រាប់គេនោះដែរ។ត្រូវចាំថា ការដែលយើងចេះតែគិតថា ខ្លួនឯងនេះសំខាន់ណាស់សម្រាប់អ្នកណា​ វាជាការដែលធ្វើឱ្យយើងនេះ កាន់តែមិនសប្បាយចិត្ត ក៏រឹតតែកើតទុក្ខ នឹកតូចចិត្តនឹងអ្នកដទៃ ដូចនេះ បើអាចគួរតែកុំខ្វល់នឹងរឿងនេះអី ត្រឹមធ្វើខ្លួនធម្មតាៗ មិនថាជាមួយអ្នកណាទេ កុំទៅផ្ដោតអារម្មណ៍ខ្លាំងពេក កុំទុកគេសំខាន់ជាងខ្លួនឯង ក៏កុំទុកខ្លួនឯងសំខាន់សម្រាប់គេ ព្រោះវាគ្មានប្រយោជន៍ និងផ្ដល់ឱ្យយើងនេះមានតម្លៃនោះឡើយ៕
រូបតំណាង
រូបតំណាង