ស្មាតហ្វូន vivo S1 ទើបតែចេញលក់ជាផ្លូវការបានពីរថ្ងៃប៉ុណ្ណោះ ទទួលបានការគាំទ្រខ្លាំង រហូតដល់អស់ពីស្តុក!

ភ្នំពេញ៖ ក្រោយពីបានបង្ហាញវត្តមានជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជាការប្រកាសចេញលក់បានចំនួនពីរថ្ងៃមក ស្មាតហ្វូន vivo S1 ត្រូវបានក្រុមហ៊ុន vivo បញ្ជាក់ថា ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា ដោយគិតត្រឹមថ្ងៃនេះគឺមានការលក់រហូតដល់អស់ពីស្តុកបាត់ទៅហើយ នេះសបញ្ជាក់ថាស្មាតហ្វូននេះ គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែនទាំងរូបរាង សមត្ថភាព ក៏ដូចជាតម្លៃ ហើយនឹងកញ្ចប់ប្រូម៉ូសិន។
ស្មាតហ្វូន vivo S1
គួរបញ្ជាក់ថា ស្មាតហ្វូន vivo S1 គឺជាស្មាតហ្វូនត្រកូល S-Series ដែលមានមានភ្ជាប់ជាមួយនឹងស្លាកសញ្ញាថា "Unlock Your Style" ដែលតំណាងឱ្យគោលដៅរបស់អតិថិជនវ័យក្មេង ដែលមានថាមពលខ្លាំង ទាន់សម័យ និងតែងតែដើរទាន់និន្នាការចុងក្រោយបំផុត ដែលកំពុងតែមានការពេញនិយមបំផុត។ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ គឺមានលក្ខណៈពិសេសជាច្រើនដូចជា ប្រព័ន្ធស្កេនស្នាមម្រាមដៃក្រោមអេក្រង់ កាមេរ៉ាខាងមុខ Selfie ដែលមានទំហំ 32MP ថាមពលថ្មធំ ដែលមានទំហំ 4500mAh ជាមួយនឹងបច្ចេកវិទ្យា Dual-Engine Fast Charging កាមេរ៉ាខាងក្រោយ AI ចំនួន 3 គ្រាប់ និងការរចនាម៉ូដដ៏ទាន់សម័យជាមួយនឹង 2 ពណ៌សម្រាប់ធ្វើការជ្រើសរើស គឺពណ៌ខ្មៅ Diamond Black និងពណ៌ខៀវ Skyline Blue។ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ដែលងាយស្រួលក្នុងការរក្សាទុកនូវវីដេអូ តន្រ្តី និងរូបភាពថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មី vivo S1 នេះ ភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម Super Amoled Ultra All Screen ។ 
ស្មាតហ្វូន vivo S1
អេក្រង់នេះមានទំហំ 6.38 inch FHD+ កម្រិតភាពច្បាស់ 1080×2340 កម្រិត aspect ratio 19.5: 9 និងអេក្រង់បើធៀបជាមួយនឹងតួខ្លួនរបស់វា គឺដល់ទៅ 90% ដែលធ្វើឱ្យស្មាតហ្វូន Vivo S1 នេះគឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់ នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្តាញទំនាក់ទំនងសង្គមនោះ។ ស្មាតហ្វូន vivo S1 ភ្ជាប់ជាមួយនឹងអេក្រង់ ដែលមានកម្រិតភាពច្បាស់ខ្ពស់ ហើយវាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (In-Display Fingerprint Scanning) ដែលផ្តល់នូវភាពងាយស្រួលក្នុងការស្កេនដោះសោរបានលឿនបំផុតថែមទៀត។
ស្មាតហ្វូន vivo S1
ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការបន្ថែមសម្រាប់អិថិជន ដែលជាអ្នកគាំទ្រស្មាតហ្វូន vivo S1 ថ្មីនេះ ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជាបានប្រកាសថា ស្តុកថ្មីសម្រាប់ស្មាតហ្វូន vivo នឹងចាប់ផ្តើមចូលថ្មីនៅដើមខែសីហាខាងមុខនេះ ដូច្នេះហើយសម្រាប់អ្នកដែលមិនបានទិញស្មាតហ្វូននេះកាលពីសប្តាហ៍មុននោះ អាចធ្វើការកក់ទុកមុនស្មាតហ្វូនថ្មីនេះបាន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងក្រុមហ៊ុន vivo ឬចូលទៅកាន់ Page ផ្លូវការរបស់ក្រុមហ៊ុន vivo Cambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់៕  
ស្មាតហ្វូន vivo S1
ស្មាតហ្វូន vivo S1