លួចម៉ូតូបានសម្រេច តែរត់មិនរួច ត្រូវជាប់ខ្នោះនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ១៥:៣៨
(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ បានលួចកាច់សោ-កម៉ូតូ១គ្រឿងបានសម្រេច ហើយជិះមិនកើត បានអូសរត់តាមផ្លូវ ស្រាប់តែត្រូវបានម្ចាស់តាមទាន់ ក៏ឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ១ សាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់តែម្ដង។ហេតុការណ៍នោះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅខាងក្រោយផ្សារឯករាជ្យ១ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យូ មករា អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ចំណែកជនរងគ្រោះឈ្មោះ អ៊ុ ភារិទ្ធិ អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិករោងចក្រស្នាក់នៅផ្ទះលេខ២Eo ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ រីឯម៉ូតូដែលត្រូវចោលួចនោះម៉ាកគុបស៊េរីឆ្នាំ១៩៩៦ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ដ-4919 ភព1។មន្ត្រីនគរបាលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះរបស់ខ្លួន ខណៈនោះជនសង្ស័យបានចូលទៅធ្វើសកម្មភាពលួចកាច់សោ-កបានសម្រេច ប៉ុន្តែម៉ូតូអត់ឆេះ ជននោះក៏បានអូសរត់គេចខ្លួន។ចំណែកជនរងគ្រោះ ក្រោយពីដឹងថា ម៉ូតូត្រូវចោរលួចបានក៏បានចេញតាមរកហើយក៏ប្រទះឃើញជនសង្ស័យ កំពុងអូសម៉ូតូនៅចម្ងាយប្រហែល ៣០០ម៉ត្រ ពីផ្ទះក៏ស្រែកឆោរឡោ។ ខណៈនោះអ្នកភូមិបាននាំគ្នាជួយដេញតាមចាប់បានភ្លាមៗ រួចនាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ១ សាកសួរដម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់តែម្ដង៕
ប្រភព៖ Freshnews