អត់មាត់ៗ Kao បង្អួតវីឡាផ្ទាល់ខ្លួន តម្លៃជាង១២លានបាត ដែលកំពុងរៀបចំ យ៉ាងប្រណីត (មានវីដេអូ)

ថៃ៖ តារាសម្ដែង​ស្រីវ័យ២៤ឆ្នាំ កញ្ញា Kao Supassara បានឈានជើងចូលប្រឡូក នៅក្នុងវិស័យសិល្បៈសម្ដែងមួយនេះ មករយៈពេលមិនប៉ុន្មាន​ឆ្នាំផង ប៉ុន្តែរូបនាងបានសាងកេរ្តិ៍ឈ្មោះឲ្យខ្លួនឯង ឲ្យមហាជនបានស្គាល់ក៏មិនតិចនោះដែរ។យ៉ាងណាមិញ បើក្រឡេកមកមើលពីជីវិតប្រចាំថ្ងៃរបស់តារាសម្ដែងវ័យក្មេងរូបនេះវិញ ក៏ហាក់នៅតែរស់នៅបែបសាមញ្ញដដែល ដោយមិនសូវជាបង្ហាញពីជីវិតដ៏ស៊ីវីល័យរបស់នាង ឲ្យមហាជនអ្នកគាំទ្រនាងបានឃើញនោះឡើយ។ដោយឡែក កាលពីថ្មីៗនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺក្រោយវីដេអូVlog​​​ ​Tour នៅក្នុងវីឡាដែលកំពុងតែសាងសង់ របស់តារាស្រី កញ្ញា Kao Supassara ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង មិនថាទាំងគម្រោងដេគ័រ និងជាពិសេសតម្លៃជាង១២លានបាតរបស់វីឡាមួយនេះផងដែរ។ ក្នុងនោះដែរ​ វីឡាមួយនេះ ក៏បានរៀបគម្រោងតុបតែងយ៉ាងប្រណីត ក្រោមស្នាដៃរបស់តារាស្រីរូបនេះផ្ទាល់តែម្ដង។បន្ទាប់ពីបានទស្សនាវីដេអូរបស់តារាស្រីរូបនេះ ក៏មានប្រិយមិត្តអ្នកគាំទ្រជាច្រើន បានសរសើរមិនដាច់ពីមាត់ពីការខិតខំប្រឹងប្រែង ទម្រាំតែទិញបានវីឡាមួយនេះ ហើយជាពិសេសវ័យនាងនៅក្មេងបែបនេះមែន ប៉ុន្តែអាចមានសមត្ថភាព ទិញនៅអ្វីដែលអ្នកមានវ័យប្រហាក់ប្រហែលនាងកម្រនឹងធ្វើបានដូចនាងណាស់៕ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖