ស្អាតណាស់! ឈិន មុនី្ននាថ ហៅលីនី ពិតជាស្អាតប្លែក ក្រោយតែងខ្លួនឈុតបុរាណ

ភ្នំពេញ៖​ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់នូវតារាសម្តែងស្រីវ័យក្មេង ឈិន មុនី្ននាថ​ ហៅលីនី ដែលកាន់តែមានភាពល្បីល្បាញកាន់តែខ្លាំងឡើង ក្រោយបានធ្វើការបង្ហាញនូវសមត្ថភាពដ៏ល្អនៅក្នុងការសម្តែងរឿង ក្នុងផលិតកម្មហង្សមាស។ក្រោយការងារសិល្បៈបានជោគជ័យ សង្កេតឃើញថាតារាស្រីរូបនេះកាន់តែមានរូបសម្រស់ស្រស់ស្អាតកាន់តែខ្លាំងឡើង ក្នុងការតែងខ្លួនយ៉ាងប្លែកភ្នែកបែបស៊ីវិល័យ គួបផ្សំជាមួយនឹងរូបសម្រស់ដ៏ស្អាតបែបធម្មតាជាតិគួរឲ្យសរសើរ។ តែជាក់ស្តែងកាលពីពេលថ្មីៗនេះ កាន់តែប្លែកភ្នែកជាងមុនទៅទៀត ក្រោយតារាស្រីរូបនេះ បានធ្វើការបង្ហាញសម្រស់ យ៉ាងស្រស់ស្អាត ក្នុងឈុតបុរាណបែបប្រពៃណី ពណ៌ទឹកមាស យ៉ាងសមសួនសាកសមជានារីខ្មែរយ៉ាងខ្លាំង។ទន្ទឹមនឹងការស្លៀកពាក់ក្នុងឈុតបែបប្រពៃណីជាលើកដំបូង ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលលេងខ្លួនបែបណាក៏នៅតែស្អាតគួរឲ្យចាប់អារម្មណ៍ខ្លាំងបែបនេះ និងស្អាតស្ទើរគ្រប់ពេល៕
សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖
តារាសម្តែងស្រីវ័យក្មេងឈិន មុនី្ននាថហៅលីនី
តារាសម្តែងស្រីវ័យក្មេង ឈិន មុនី្ននាថ ហៅលីនី
ឈិន មុនី្ននាថ លេងខ្លួនក្នុងឈុតបុរាណ
ឈិន មុនី្ននាថ លេងខ្លួនក្នុងឈុតបុរាណ
ឈិន មុនី្ននាថ លេងខ្លួនក្នុងឈុតបុរាណ
ឈិន មុនី្ននាថ លេងខ្លួនក្នុងឈុតបុរាណ
ឈិន មុនី្ននាថ លេងខ្លួនក្នុងឈុតបុរាណ