គ្រូ Spurs សារភាពថា ខ្លួនបានធ្វើរឿងមិនគួរឲ្យជឿមួយនេះ ក្រោយបរាជ័យ និងខកចិត្ត ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ១៦:២៣

អាស៊ី៖ អ្នកចាត់ការទូទៅរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បាននិយាយប្រាប់ឲ្យដឹងថា ការដែលប្រកួតចាញ់ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីរដូវកាលមុន គឺជារឿងដ៏ឈឺចាប់បំផុតនៅក្នុងអាជីពជាអ្នកដឹកនាំរបស់ខ្លួន។ 

លោក Mauricio Pochettino

“ខ្ញុំបានចំណាយពេល ១០ថ្ងៃនៅផ្ទះ ហើយខ្ញុំមិនចង់ទៅណាទាំងអស់។ វាពិតជាស្ដាយមែនទែន ព្រោះពួកយើងទៅជិតដល់ការឈ្នះពានទៅហើយ។ ខ្ញុំព្យាយាមលេងវាយកូនហ្គោល ដើម្បីបំភ្លេចរឿងនេះ គ្រួសាររបស់ខ្ញុំជួយលើកទឹកចិត្តខ្ញុំ ប៉ុន្តែពួកគេក៏ស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំដែរ។ ក្រោយមកខ្ញុំក៏ចាប់ផ្ដើមបំភ្លេច និងលែងគិតដល់រឿងនោះទៀត។” លោក Maurico Pochettino ប្រាប់អំពីសកម្មភាពរបស់ខ្លួន ក្រោយចប់ការប្រកួត វគ្គផ្ដាច់ព័្រត្រ Champions League អំឡុងការប្រកួតមិត្តភាពត្រៀមរដូវកាលថ្មីនៅអាស៊ី។ 

លោក Mauricio Pochettino ពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League

គួរបញ្ជាក់ផងដែរថា ក្លិប Tottenham Hotspur បានត្រឹមជាជើងឯករងពានរង្វាន់ UEFA Champions League ២០១៨-២០១៩ ក្រោយបរាជ័យក្រោមថ្វីជើងក្រុម ដែលដឹកនាំដោយ លោក Klopp, Liverpool នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ៕