ស្ងាត់ៗ Fan Bing Bing បង្ហាញមុខក្នុងកម្មវិធីមួយ ក្រោយបាត់មុខមួយរយៈធំ

ចិន៖ ក្រោយពីមានបញ្ហាមួយរយៈមក នាង Fan BingBing បានផ្អាកសកម្មភាពក្នុងការងារសិល្បៈរបស់នាងចោលទាំងអស់ ហើយអ្នកគាំទ្រក៏មិនដឹងថានាងសំងំលាក់ខ្លួននៅឯណាដែរ។ក៏ប៉ុន្តែស្រាប់តែថ្មីៗនេះ នាង Fan BingBing បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញវត្តមានតារាស្រីរូបនេះ បង្ហាញខ្លួនក្នុងកម្មវិធីមួយ ហើយថែមទាំងជាតារាកិត្តិយសឯកគេ សម្រាប់កម្មវិធីថែមទៀតផង។គួរបញ្ជាក់ដែរថា កម្មវិធីនេះបានធ្វើនៅល្ងាចថ្ងៃទី ២៨ ខែកក្កដាម្សិលមិញនេះ ដែលធ្វើនៅក្នុងទីក្រុង Beijing អមជាមួយតារាល្បីៗប្រចាំប្រទេសជាច្រើនដូងចូលរួមក្នុងកម្មវិធីនេះផងដែរ។ទោះជាយ៉ាងណាក្តី សម្រាប់ការបង្ហាញមុខជាផ្លូវការលើកនេះ នាង Fan BingBing នៅតែមានសម្រស់ស្រស់ស្អាតដដែល ហើយមិនត្រឹមតែប៉ុណ្ណោះ នាងនៅតែទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្ររបស់នាង៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
Fan BingBing
Fan BingBing
Fan BingBing
Fan BingBing