ពុទ្ធោ! ទារកទើបតែកើតបាន៣ខែរបូតធ្លាក់ពីលើដៃម្ដាយ ខណៈពេលម្ដាយកំពុងវ៉ៃគ្នា (មានវីដេអូ)

  • អង្គារ ៣០ កក្តដា, ២០១៩ ១២:៤១

អាមេរិក៖ ស្រ្តីជាម្ដាយម្នាក់បានផ្ទុះកំហឹងវ៉ៃគ្នា បានធ្វើឲ្យទារកដែលជាកូនរបស់នាង ទើបតែកើតបាន៣ខែ របូតពីដៃធ្លាក់ទៅលើដី។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ នៅចំណតដាក់ឡាន នៅ Georgia ក្នុងសហរដ្ឋអាមេរិក។  

ស្ត្រីជាម្ដាយកំពុងបីទារក

ប្រភពបានឲ្យដឹងថា ស្រ្តីជាម្ដាយមានឈ្មោះថា Karen Lashun Harrison អាយុ២៦ឆ្នាំ។ នៅក្នុងថ្ងៃកើតហេតុ នាងបានឈ្លោះប្រកែកជាមួយស្រ្តីម្នាក់ទៀត ឈានដល់ការវាយប្រតប់គ្នាទៅវិញទៅមក រហូតដល់របូតធ្លាក់កូនពីដៃ។ នៅពេលដែលទារកធ្លាក់ទៅលើដី មានស្រ្តីម្នាក់ដែលនៅជិតនោះ ស្ទុះមកលើកបីទារកភ្លាមៗ។ ការឈ្លោះប្រកែកនោះត្រូវបានបញ្ឈប់បន្ទាប់ពីមានបុរសពីរនាក់ចូលទៅឃាត់។

នៅថ្ងៃបន្ទាប់ ទារកត្រូវបានម្ដាយបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយនាងកុហកគ្រូពេទ្យថា កូនរបស់នាងរងរបួសធ្លាក់ពីលើដៃមិត្តភក្តិរបស់នាងនៅផ្ទះ។ ក្រោយមកទារកនោះក៏ត្រូវបានស្លាប់ដោយសារមិនស៊ូទ្រាំទៅនឹងការប៉ះទង្គិចពីការធ្លាក់បាន។

ក្រោយពីការស៊ើបអង្កេតរបស់ប៉ូលិសបានដឹងថា អ្វីដែលនាងនិយាយប្រាប់គ្រូពេទ្យគឺមិនមែនជាការពិតនោះទេ។  

ស្ត្រីជាម្ដាយ

លោកប៉ូលិសបាននិយាយថា ហេតុការណ៍នេះពិតជាមិនគួរឲ្យកើតមានឡើងទេ ដែលមានមនុស្សវាយប្រតប់គ្នានៅផ្លូវសាធារណៈ។ លើសពីនេះទៅទៀត វាយប្រតប់គ្នា នៅពេលដែលខ្លួនកំពុងបីទារក។

ប្រភពបានបន្ដថា ស្រ្តីជាម្ដាយនឹងត្រូវចាប់ខ្លួនពីបទឃាតកម្មឧក្រិដ្ឋនិងការធ្វេសប្រហែសទៅលើកុមារ។ មិត្តភក្តិរបស់នាងឈ្មោះ Carneata ដែលបានរួមដៃក្នុងការកុហក នឹងត្រូវចាប់ខ្លួនផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

WARNING: VIDEO CONTAINS GRAPHIC VIOLENCE