មួយកែង ដាច់ផ្ងារ សន្លប់ស្ដូកស្ដឹង!! អ្នកលេងកែង វង្ស ណយ ផ្ដួលថៃសន្លប់ត្រឹមទឹកទី ២ (មានវីដេអូ)

  • ច័ន្ទ ២៩ កក្តដា, ២០១៩ ១៧:០១

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីជើងឯកលេខ ១ គូបូតា របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសុក្រកន្លងទៅ ជើងចាស់រហស្សនាម កូននាគខេត្តប៉ៃលិន កីឡាករ វង្ស ណយ បានផ្ដួលកីឡាកឆ្លងដែនមកពីប្រទេសថៃ ផាកាវ ដាបផុង ដោយផ្ដួលឲ្យសន្លប់ត្រឹមទឹកទី ២។

កីឡាករ វង្ស ណយ និងកីឡាករ ផាកាវ ដាបផុង

ការប្រកួតចាប់ផ្ដើមទឹកទី១ កីឡាករទាំងពីរបានស្ទាបស្ទង់គ្នាតាមលក្ខណៈបច្ចេកទេសជាធម្មតា ប៉ុន្តែគ្រាន់តែចូលដល់ទឹកទីពីរភ្លាម កីឡាករកម្ពុជា បានប្រើយុទ្ធសាស្ត្រចាស់ គឺការវាយកែង សម្រុកខ្លាំងៗ ទៅលើកីឡាកថៃ ផាកាវ រហូតដល់ដាច់ផ្ងារសន្លប់ និងត្រូវលោកអាជ្ញាកណ្ដាល ម៉ី រតនៈ បញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕

ចង់ដឹង ថាការប្រកួតនោះ ខ្ញីចាស់ វង្ស ណយ ប្រើកែងបានល្អដល់កម្រិតណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!