ងាយឯណាបានឃើញ! Cha Eunwoo ដោះអាវបង្ហាញល្វែងលើ ខណៈដែលកំពុងថតរឿងភាគថ្មី (មានវីដេអូ)

កូរ៉េខាងត្បូង ៖ មុននេះបន្តិច កម្លោះតូចរូបសង្ហា Cha Eunwoo សមាជិកក្រុមចម្រៀង ASTRO បានធ្វើឲ្យអ្នកគាំទ្រនារីៗ ក្ដៅមុខភ្លាមៗ ក្រោយពេលដែលវីដេអូក្រៅឆាកមួយ របស់លោកត្រូវបានបង្ហោះនៅក្នុងបណ្ដាញអ៊ីនធើណែត។ជាការពិតណាស់ នេះជាអ្វីដែលយើងកម្រនឹងបានឃើញ ដោយសារតែ Cha Eunwoo ជាកម្លោះសុភាពរាបសារ ដែលមិនងាយនឹងបញ្ចេញសាច់ បង្ហាញរាងឲ្យហ្វេនឃើញ ដូចតារាប្រុសដទៃទៀតឡើយ។ ប៉ុន្តែថ្មីៗនេះ នៅក្នុងឈុតមួយនៃរឿងភាគថ្មីដែល Eunwoo បានសម្ដែង តម្រូវឲ្យលោកត្រូវដោះអាវ បង្ហាញល្វែងលើ ជាមួយនឹងរាងកាយសើមនៅក្នុងអាងទឹក មើលទៅពិតជាស៊ិចស៊ីប្លែកភ្លែក។មិនយូរប៉ុន្មានវីដេអូទាំងនោះ ត្រូវបានគេបង្ហោះចែកចាយបន្តបន្ទាប់គ្នា រហូតក្លាយជាប្រធានបទក្ដៅ នៅក្នុងអ៊ីនធើណែត ក្នុងចំណោមហ្វេនៗនារីៗ៕បើប្រិយមិត្តចង់ជ្រាបច្បាស់ថា តើ Eunwoo មានភាពស៊ិចស៊ីកម្រិតណា តោះមកទស្សនាវីដេអូខ្លីខាងក្រោមទាំងអស់គ្នា ៖
រូបភាព Eunwoo
រូបភាព Eunwoo
រូបភាព Eunwoo
រូបភាព Eunwoo
រូបភាព Eunwoo