ស្រាបៀរ ABC Extra Stout បានប្រកាសឈ្មោះបេក្ខជន-បេក្ខនារី ដែលជាប់ក្នុងបញ្ជីសម្រាំងនៃកម្មវិធី ABC Lions of Fashion!

  • អង្គារ ៣០ កក្តដា, ២០១៩ ០៩:៣៦
រាជធានីភ្នំពេញ៖  ABC Extra Stout បានប្រកាសឈ្មោះបេក្ខជនបេក្ខនារី ដែលមានសមត្ថភាពខ្ពស់ ដែលត្រូវបានជ្រើសរើសដើម្បីចូលរួមក្នុងកម្មវិធី ABC Lions of Fashion Journey នៅសណ្ឋាគារ Rosewood នៅថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2019។ កម្មវិធីប្រកួតនេះជាកម្មវិធីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាទទួលស្គាល់ស្នាដៃអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដែលជាតារាទើបតែរះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ABC Extra Stout បានមានប្រសាសន៍ថា៖
«នេះគឺជាពេលវេលាដ៏រំភើបអស្ចារ្យសម្រាប់ប្រទេសកម្ពុជា ដែលមានវត្តមាននៅលើឆាកអន្តរជាតិនៃវិស័យម៉ូត និងការច្នៃម៉ូត។ ស្រាបៀរ ABC មានមោទនភាពដែលបានឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើវិស័យឧស្សាហកម្មច្នៃម៉ូត។ ឧស្សាហកម្មកាត់ដេររបស់យើងមានទំហំធំ ប៉ុន្តែបើប្រៀបធៀបទៅនឹងប្រទេសជិតខាងយើងនៅមានកម្រិត។ នេះគឺជាពេលវេលាដ៏ស័ក្តិសមដើម្បីធ្វើការងារនេះ ជ្រើសរើសអ្នកច្នៃម៉ូតដែលមានសក្តានុពលដើម្បីបង្កើនតម្លៃដល់វិស័យឧស្សាហកម្មកាត់ដេរ»។ 
កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើងដោយសហការជាមួយស្ថាប័ន ដែលឈានមុខគេនៅក្នុងឧស្សាហកម្មច្នៃម៉ូដរបស់កម្ពុជា៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលផ្តោតលើការធានានូវស្តង់ដារសមស្របនៅក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់  ទស្សនាវដ្តី សូ​វរីន ដែលជាទស្សនាវដ្តីម៉ូដឈានមុខគេនៅកម្ពុជា  Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូតដែលនាំមុខគេ និង ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ (CGTI)​ ដែលជាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ដែលមានទំនាក់ទំនងជាមួយ GMAC។
ប្រទេសកម្ពុជាល្បីឈ្មោះលើពិភពលោក ជាអ្នកផលិតសម្លៀកបំពាក់។ ជាមួយបណ្តាក្រុមហ៊ុនជាង 600 ដែលផ្តល់ការងារដល់ប្រជាជនកម្ពុជាជាង 700,000នាក់ វិស័យនេះគឺជាការរួមចំណែកដ៏ធំបំផុតទីពីរដល់វិស័យសេដ្ឋកិច្ចកម្ពុជា។ ស្រាបៀរ ABC តាមរយៈកម្មវិធី Lions of Fashion មានមោទនភាពដែលបានក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការធ្វើឲ្យប្រទេសកម្ពុជាមានឈ្មោះក្នុងវិស័យឧស្សាហកម្មច្នៃម៉ូតពិភពលោក ដោយជួយគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពរបស់សហគ្រិនផ្នែកច្នៃម៉ូដក្នុងស្រុក។
ការដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី ABC Lions of Fashion បានធ្វើឡើងលើតាមរយៈបណ្តាញសង្គមហ្វេសប៊ុកចាប់ពីថ្ងៃទី 1 ខែឧសភា ឆ្នាំ 2019 រហូតដល់ថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2019។ មានអ្នកបង្ហាញម៉ូតចំនួន 1,318 នាក់និងអ្នកច្នៃម៉ូតចំនួន 127 នាក់ដែលបានដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី ABC Lions of Fashion។
កម្មវិធី ABC Lions of Fashion Journey
គណៈកម្មការវិនិច្ឆ័យបានជ្រើសរើសអ្នកច្នៃម៉ូតដប់នាក់ និងអ្នកបង្ហាញម៉ូតដប់នាក់ដែលមានសមត្ថភាពខ្ពស់ ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងជាច្រើនដើម្បីដណើ្តមយករង្វាន់ និងមានឱកាសចាប់យកអាជីពបង្ហាញម៉ូត ឬច្នៃម៉ូត។ សមាសភាពគណៈកម្មការវិនិច្ឆ័យរួមមានអ្នកតំណាងមកពីទស្សនាវដ្តី សូ​វរីន ដែលជាទស្សនាវដ្តីម៉ូតសម្លៀកបំពាក់ដែលឈានមុខគេ Arise Agency ដែលជាក្រុមហ៊ុនផ្តល់សេវាបង្ហាញម៉ូតដ៏ល្បីល្បាញវិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា និងស្រាបៀរ ABC។ 
កម្មវិធីជាបន្តបន្ទាប់នឹងចាប់ផ្តើមដើម្បីល្បងសមត្ថភាពរបស់បេក្ខជនបេក្ខនារី ដែលមានការចូលរួមពីសំណាក់បេក្ខជន និងបេក្ខនារីអ្នកច្នៃម៉ូដនិងអ្នកបង្ហាញម៉ូត។ បេក្ខជនបេក្ខនារីដែលទទួលជ័យលាភីនឹងទទួលបានការគាំទ្រដើម្បីបន្តអាជីពរបស់ខ្លួន។
ស្រាបៀរ ABC Extra Stout អបអរសាទរចំពោះស្នាដៃល្អឯក និងមានបំណងគាំទ្រ ទទួលស្គាល់ និងជំរុញលើកទឹកចិត្តអ្នកច្នៃម៉ូដនិងអ្នកបង្ហាញម៉ូតដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ នាពេលបច្ចុប្បន្ន និងអនាគត។ 
សូមតាមដាន #ABCLionsOfFashion និងចូលទៅកាន់គេហទំព័រ៖www.facebook.com/ABC.ExtraStoutCambodia
កម្មវិធី ABC Lions of Fashion Journey
កម្មវិធី ABC Lions of Fashion Journey
កម្មវិធី ABC Lions of Fashion Journey
កម្មវិធី ABC Lions of Fashion Journey
កម្មវិធី ABC Lions of Fashion Journey
កម្មវិធី ABC Lions of Fashion Journey
កម្មវិធី ABC Lions of Fashion Journey