ក្រសួងធនធានទឹក៖ ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃទី​០៤ ខែ​សីហា នៅកម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​ពី​តិច​ទៅ​ច្រើន, សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូតផ្គរ រន្ទះ ពិសេស​តំបន់​មាត់សមុទ្រ នឹង​មាន​ខ្យល់​បក់បោក​ខ្លាំង បង្កជា​រលកធំៗ

  • អង្គារ ៣០ កក្តដា, ២០១៩ ០៨:០២
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា នៅរយៈពេលនេះនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនទៅតាមតំបន់។ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ពិសេសនៅតាមមាត់សមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង បង្កឲ្យមានជារលកធំៗ។ ចំពោះស្ថានភាពទឹកទន្លេក៏ចាប់បន្តងើបឡើងផងដែរ៕
ប្រភព៖  Khmertalking