ក្តុកក្តួល! ម៉ាក់យាយម្នាក់ហ៊ានលះបង់ខ្លួន ការពារក្រុមបាតុករ ដេញពួកគេឱ្យឆាប់ចេញទៅ កុំឱ្យប៉ូលិសបាញ់ (មានវីដេអូស្តែងៗ)

  • អង្គារ ៣០ កក្តដា, ២០១៩ ០៩:៣៥

ហុងកុង៖ រូបថតលោកយាយចំណាស់ម្នាក់ ឈរនៅចំពាក់កណ្តាលក្រុមប៉ូលិស និងក្រុមបាតុករ កំពុងតែល្បីពេញអ៊ីនធើណេត។

យោងតាមប្រភពបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមបាតុករយុវជនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្មនៅតំបន់ Yuen Long ស្របពេលមានក្រុមប៉ូលិសហុងកុងបានប្រមូលផ្តុំគ្នាត្រៀមនឹងបំបែកក្រុមបាតុករផងដែរ។

ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមានអារម្មណ៍ក្តុកក្តួលនោះគឺថា មានលោកយាយចំណាស់ម្នាក់ ដែលពុំគិតពីអាយុជីវិត ក្លាហាន ហ៊ានឈរនៅចំពោះមុខក្រុមបាតុករយុវជន និងក្រុមប៉ូលិស ក្នុងគោលបំណងដេញក្រុមបាតុករឱ្យត្រលប់ទៅវិញទៅ ប្រយ័ត្នប៉ូលិសបាញ់ស្លាប់ ខណៈពេលលោកយាយម្នាក់នេះ ក៏បានឈរពាំងពួកគេផងដែរ។

វីដេអូថតដោយអ្នកនៅម្តុំនោះបានបង្ហាញថា ម៉ាក់យាយម្នាក់នេះបានទ្រហោយំ និងស្រែកឱ្យក្រុមបាតុករយុវជនឆាប់ចេញទៅ ប្រយ័ត្នប៉ូលិសវាយ និងបាញ់ ព្រោះលោកយាយម្នាក់នេះពិតជាមិនចង់ឱ្យប្រជាជនរបស់ខ្លួនវាយប្រហារគ្នានោះទេ ពោលគឺលោកយាយគ្រាន់តែចង់ឃើញប្រជាជនរបស់ខ្លួនចេះស្រលាញ់គ្នា រួបរួមគ្នា មិនចង់ឃើញមានការកាប់សម្លាប់គ្នា និងវាយប្រហារគ្នាបែបនេះនោះទេ។

យ៉ាងណាមិញ រឿងរ៉ាវរបស់ម៉ាក់យាយម្នាក់នេះ បាននិងកំពុងតែល្បីពេញបណ្តាញសង្គម Twitter ហើយមានមហាជនជាច្រើនសុទ្ធសឹងតែបង្ហាញអារម្មណ៍ក្តុកក្តួលចំពោះរឿងមួយនេះ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ម៉ាក់យាយឈរដេញក្រុមបាតុករឱ្យត្រលប់ទៅវិញ
ម៉ាក់យាយឈរដេញក្រុមបាតុករឱ្យត្រលប់ទៅវិញ
ម៉ាក់យាយឈរដេញក្រុមបាតុករឱ្យត្រលប់ទៅវិញ