បាក់ចង្កេះជាមួយតម្លៃផ្លូវការរបស់ OPPO Reno Barcelona Edition!

ភ្នំពេញ៖ កំដៅសាច់ដុំភ្នែកអ្នកទស្សនាជាមួយរូបរាងដ៏ស្រស់សង្ហា និងចំនួនមានកំណត់មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែថ្ងៃនេះក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាបានប្រកាសតម្លៃលក់ផ្លូវការនៃម៉ូឌែលថ្មី OPPO Reno FC Barcelona Edition ដែលជាទូរស័ព្ទតំណាងឲ្យការសហកាគ្នាយ៉ាងស្អិតរមួតជាថ្មីជាមួយនឹងក្លិបបាល់ទាត់ Barcelona បង្កើតបានជាទូរស័ព្ទថ្មីបែប Premier មួយម៉ូឌែល ដែលលើសពីការពេញចិត្តរបស់ Fan និងក្រុមអ្នកគាំទ្រលើវិស័យបាល់ទាត់ទាំងអស់បណ្តាលឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយម៉ូឌែល OPPO Reno FC Barcelona Edition នេះមានតម្លៃ ៩៩៩ ដុល្លារ ជាតួលេខដែលល្អគ្មានគូរប្រៀបតែម្តង។     
OPPO Reno FC Barcelona Edition
កន្លងមក OPPO ធ្លាប់បានប្រកាសហើយថា វាមានចំនួនកំណត់ត្រឹមតែ ៦៨ គ្រឿងប៉ុណ្ណោះ និងយ៉ាងហោចណាស់មួយគ្រឿងក៏តម្លៃជាង១ពាន់ដុល្លារដែរ ព្រោះតម្លៃលក់របស់វានៅតំបន់អឺរ៉ុបគឺជាង១ពាន់ដុល្លារឯណោះ។ មានឯណា OPPO លេងមួយក្បាច់នេះបាក់ចង្កេះ Fan តែម្តង ព្រោះមើលទៅទោះបីជាវាមានតម្លៃជាង១ពាន់ដុល្លារក្តី ក៏វានៅតែមានអ្នកទិញដែរ ព្រោះឱកាសដ៏ពិសេសបែបនេះ មិនងាយមានទេ ព្រោះមិនមែននៅសុខៗ គេទៅធ្វើ Edition ឡើងកប់ស៊េរីដល់ម្លឹងឡើយ គ្រាន់តែបញ្ចូលជាមួយ Brand Barcelona ហ្នឹងក៏មិនអស់តិចដែរ។ 
OPPO Reno FC Barcelona Edition
មកដល់ចំណុចនេះ តើបងប្អូនណាខ្លះដែលជាអ្នកគាំទ្រលើកីឡាករល្បីៗក្នុងក្លិប Barcelona និង អ្នកស្នេហាវិស័យបាល់ទាត់មានអារម្មណ៍ម៉េចដែរពេលនេះ? គួរបញ្ជាក់ថា ម៉ូឌែលថ្មី OPPO Reno FC Barcelona Edition នេះមានតែ ៦៨គ្រឿងប៉ុណ្ណោះ ដែលនឹងដាក់លក់ នៅទូទាំងប្រទេសកម្ពុជា បើវាតិចយ៉ាងនេះ ហើយតម្លៃល្អបែបនេះ រកឯណាបាន? ដូច្នេះតោះចាំអង្កាល់ទៅរកមើលតាមហាងទូរស័ព្ទទាំងអស់គ្នា៕
OPPO Reno FC Barcelona Edition