Kang Daniel បំបែកកំណត់ត្រា តារាចម្រៀងទោលដែលជោគជ័យលឿនបំផុត ក្នុងប្រវត្តិសាស្ត្រ Kpop

កូរ៉េខាងត្បូង ៖ តារាប្រុសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ Kang Daniel អតីតសមាជិកក្រុម Wanna One ថ្មីៗនេះទើបតែបានបំបែកកំណត់ត្រាថ្មីមួយ ធ្វើឲ្យកក្រើកខ្លាំង នៅក្នុងប្រវត្តិសាស្រ្តរបស់ Kpop បន្ទាប់ពីលោកបានចេញលក់ អាល់ប៊ុមចម្រៀងទោលលើកដំបូង។គួរបញ្ជាក់ផងដែរថា ចំនួនដ៏ច្រើននៃការកំម្មង់ទុក អាល់ប៊ុមចម្រៀងមួយនេះ នៅក្នុងថ្ងៃដំបូង បានធ្វើឲ្យលោក ក្លាយជាតារាចម្រៀងដ៏មានឥទ្ធិពលម្នាក់ ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ លើតារាងបញ្ជីឈ្មោះ តារាទោលដែលលក់អាល់ប៊ុមបានច្រើនបំផុត និងលឿនបំផុតក្នុងរយៈពេលមួយសប្ដាហ៍។រហូតមកដល់រយៈពេល ១សប្ដាហ៍ អាល់ប៊ុមនេះមានអ្នកកំម្មង់ទិញដល់ទៅជាង ៤៥០.០០០បន្ទះឯណោះ ដែលនេះជាចំនួនដែលមិនធ្លាប់មានពីមុនមក សម្រាប់តារាចម្រៀងទោលបុរស នៅក្នុងប្រវត្តិសាស្រ្ត Kpop៕ទស្សនារូបភាពខាងក្រោម ៖
រូបភាពKang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel