បើជួបនៅក្រៅ អ្នកណាគិតថាជា សុខ ពិសី? បើនាងលេងខ្លួនក្នុងឈុតបែបនេះ ខុសដាច់ពេលឡើងឆាក!

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ពោរពេញដោយប្រជាប្រិយភាព កញ្ញា សុខ ពិសី កាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ទោះបីជាបច្ចុប្បន្ននេះ នាងមានវ័យកាន់តែច្រើនឡើងយ៉ាងណាក្តី រីឯរូបសម្រស់ក៏កាន់តែស្អាតខ្លាំងឡើងគួរឲ្យសរសើរផងដែរ។យ៉ាងណាមិញ បើក្រឡេកទៅមើលការតែងខ្លួនរបស់នាង ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា នាងបានធ្វើការតែងខ្លួនតែងតែស្អាតៗ និងប្លែកភ្នែកជានិច្ច រាល់ពេលមានដំណើរកម្សាន្ត និងឡើងឆាកសម្តែងម្តងៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍គ្រប់គ្នា។ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារារូបនេះបានធ្វើការបង្ហាញជាមួយនឹងរូបភាពការតែងខ្លួនយ៉ាងប្លែកភ្នែក ដែលមើលសឹងតែមិនស្គាល់ថាជារូបនាង ជាមួយនឹងសម្លៀកបំពាក់យ៉ាងសាមញ្ញ ពាក់ម៉ាសយ៉ាងជិត ខណៈពេលដែលនាងដើរចេញទៅក្រៅ។ទន្ទឹមនឹងរូបភាពសកម្មភាពនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការតែងខ្លួនរបស់នាងតែម្តង ដែលពិតជាសាមញ្ញខ្លាំង មើលសឹងមិនស្គាល់យ៉ាងដូច្នោះ៕សូមទស្សនារូបភាពខាងក្រោមនេះ៖
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី ពេលតែងខ្លួនសាមញ្ញ