មកមើលស្ទាយ៍តែងខ្លួន អាវខ្លីៗពី Rosé BLACKPINK ពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំង!

កូរ៉េខាងត្បូង៖ តារាស្រីរាងតូចច្រឡឹងនាង Rosé សមាជិកមួយរូបនៅក្នុងក្រុមចម្រៀងនារីកូរ៉េល្បីឈ្មោះBLACKPINK តែងតែធ្វើអ្នកគាំទ្រឈ្វក់វង្វេងជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត ស្នាមញញឹមដ៏មានមន្តស្នេហ៍របស់នាងជានិច្ច។ បើក្រឡេកមកការតែងខ្លួនរបស់តារាស្រីកម្ពស់១.៦៨ម៉ែតរូបនេះវិញ ឃើញថាថ្ងៃធម្មតាៗ ឬការតែងខ្លួនទៅព្រលានយន្តហោះរបស់នាង គឺស្លៀកពាក់បែបសាមញ្ញៗ ប៉ុន្តែមើលទៅស្រស់ស្អាត មានភាពទាក់ទាញ និងទាន់សម័យ។ទៀតសោតសង្កេតឃើញថាRosé ចូលចិត្តពាក់អាវខ្លីៗបញ្ចេញក្បាលពោះដ៍តូចស្តើងរបស់នាងជាមួយខោ ឬសំពត់ខ្លីៗ ដែលស្ទាយ៍ស្លៀកពាក់ទាំងអស់នេះត្រូវចិត្តអ្នកគាំទ្រនារីៗយ៉ាងខ្លាំង ហើយពួកគេថែមទាំងយកស្ទាយ៍ទាំងនេះ ទៅតែងខ្លួនតាមទៀតផង៕ ចង់ដឹងជ្រាបកាន់តែច្បាស់ថាស្ទាយ៍តែងខ្លួនរបស់Rose យ៉ាងណានោះ ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé
Rosé