ឈាមជ័រអ្នកប្រដាល់!! កូនប្រុសអតីតស្ដេចប្រដាល់ អេ ភូថង ផ្ដួលថៃ ឈ្នះពាន អមជាមួយម៉ូតូ និងទឹកប្រាក់ (មានវីដេអូ)

  • អង្គារ ៣០ កក្តដា, ២០១៩ ១១:០៣
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ របស់បណ្ដាញស្ថានីយ៍ទូរទស្សន៍ CBS កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន បានបញ្ចប់វគ្គផ្ដាច់ព្រ័ត្រពូល A ហើយ ដោយកីឡាករកម្ពុជា ដែលជាកូនប្រុសបង្កើតរបស់លោកគ្រូ អេ ភូថង, ម៉ឺន មេឃា បានយកឈ្នះកីឡាករថៃ ភិតណាំអេក ដោយពិន្ទុ។
ជិវប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរ
ការប្រកួតពេញ ៥ទឹក កីឡាករទាំងពីរបានសម្រុកគ្នាយ៉ាងខ្លាំង ខណៈកីឡាករថៃ ហាក់មានប្រៀបក្នុងការវាយជង្គង់មកលើ មេឃា ប៉ុន្តែ មេឃា ធ្វើបានល្អជាង ដោយការទាត់ និងម៉ាត់។ បញ្ចប់ការប្រកួត ៥ទឹក មេឃា បានទទួលជ័យជំនះ ភេតណាំអេក គ្រងតំណែងលេខ ១ ពូល A ដោយបានឈ្នះពាន ១ ម៉ូតូ ១គ្រឿង និងលុយ ២លានរៀល។ មេឃា និងត្រូវរង់ចាំអ្នកលេខ ១ ក្នុងពូល B ដើម្បីប្រកួតដណ្ដើមខ្សែក្រវ៉ាត់ និងទឹកប្រាក់ ៦០០០ដុល្លារ៕

ចង់ដឹងថាការប្រកួត វគ្គផ្ដាច់ព័្រត្ររវាង ម៉ឺន មេឃា និង ភេតណាំអេក យ៉ាងណានោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!