នាំគ្នាលួចអីវ៉ាន់ក្នុងសណ្ឋាគារ ពេលតាមទាន់និយាយសុំទោសឡើងញ័រម៉ាត់ (មានវីដេអូ)

  • អង្គារ ៣០ កក្តដា, ២០១៩ ១៣:១៩
ឥណ្ឌូនេស៊ី៖ ក្រុមគ្រួសារជនជាតិឥណ្ឌាមួយក្រុម ធ្វើឲ្យមានការភ្ញាក់ផ្អើល និងរងការរិះគន់យ៉ាងខ្លាំង ព្រោះពួកគេបាននាំគ្នាលួចយកអីវ៉ាន់ពីក្នុងសណ្ឋាគារមួយកន្លែង។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ មានទីតាំងស្ថិតនៅសណ្ឋាគារមួយលើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី។
បុគ្គលិកសណ្ឋាគារកំពុងឆែកអីវ៉ាន់
ប្រភពបានឲ្យដឹងថា ក្រុមគ្រួសារនោះបានលួចយកសម្ភារៈនៅក្នុងសណ្ឋាគារ មានដូចជា វត្ថុបុរាណ សាប៊ូទឹកដូសខ្លួន កាងព្យួរខោអាវ កន្សែង កញ្ចក់ ម៉ាស៊ីនផ្លុំសក់ និងរបស់ផ្សេងៗទៀត ដាក់ចូលទៅក្នុងកាបូបអីវ៉ាន់របស់ពួកគេ។យោងតាមវីដេអូ ក្រុមគ្រួសារនោះត្រូវបានបុគ្គលិកក្នុងសណ្ឋាគារស្ទាក់ឃាត់មិនឲ្យចេញដំណើរ ដើម្បីឆែកកាបូបដាក់អីវ៉ាន់របស់ពួកគេសិន។ ស្រ្តីជនជាតិឥណ្ឌាម្នាក់បាននិយាយទៅកាន់បុគ្គលិកថា៖  បន្ទាប់មកក៏មានបុរសជនជាតិឥណ្ឌាម្នាក់ទៀត ព្យាយាមនិយាយពាក្យសុំទោសជាច្រើនដងផងដែរ។ បុគ្គលិកសណ្ឋាគារបានតបវិញថា៖
អីវ៉ាន់ដែលបានលួច
ប្រភពបានបន្ដថា ដំបូងក្រុមគ្រួសារនោះបានបដិសេធមិនបានលួចអីវ៉ាន់ទេ ខាងបុគ្គលិកសណ្ឋាគារបានគំរាមទូរស័ព្ទទៅប្ដឹងប៉ូលិស ទើបពួកគេសារភាពពិតជាបានលួចមែន និងសុំសម្រួលដោយការសងប្រាក់។ យ៉ាងណាមិញ ក្រោយពីការដោះស្រាយគ្នានៅប៉ុស្តិ៍ប៉ូលិសរួចមក ក្រុមគ្រួសារជនជាតិឥណ្ឌាបានប្រគល់អីវ៉ាន់ដែលបានលួចទៅកាន់ខាងសណ្ឋាគារវិញ និងសងប្រាក់មួយចំនួនទៅលើអីវ៉ាន់ខ្លះដែលបានបាត់ផងដែរ៕សូមទស្សនាវីដេអូខាងក្រោម៖
បុរសជនជាតិឥណ្ឌាកំពុងនៅបុ៉ស្តិ៍ប៉ូលិស