តារាទាំងនេះ ចេញចម្រៀងជាតារាទោលមែន តែល្បីមិនចាញ់ ចេញជាចម្រៀងនៅក្នុងក្រុមខ្លួនទេ (មានវីដេអូ)

កូរ៉េខាងត្បូង៖  ភាគច្រើន នៅក្នុងប្រទេសកូរ៉េសម្រាប់ក្រុមចម្រៀង Kpop សមាជិកនៅក្នុងក្រុមនឹងចេញច្រៀងធ្វើជាតារាទោល នៅពេលដែលពួកគេគិតថាក្រុមរបស់ខ្លួន មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលការគាំទ្រគ្រប់គ្រាន់ពីសំណាក់ហ្វេនៗ។យ៉ាងណាមិញ ការចេញធ្វើជាតារាចម្រៀងទោល សម្រាប់តារាមួយចំនួន គឺមិនប្រាកដនោះទេថា ពួកគេនឹងអាចទទួលបានប្រជាប្រិយភាពដូចពេលដែលពួកគេចេញចម្រៀងជាក្រុម ព្រោះថា ការចេញចម្រៀងជាក្រុមគឺមានស្ទីល និងបែបផែនខុសពីការចេញជាតារាចម្រៀងទោល។ទោះជាយ៉ាងណាក្តី ផ្អែកតាមការប្រភពសិល្បៈរបស់កូរ៉េ បានបង្ហាញមុខតារាចម្រៀងចំនួន៥ដួង ដែលពួកគេមិនត្រឹមតែនៅក្នុងក្រុមទទួលការគាំទ្រខ្លាំងនោះទេ ក៏ប៉ុន្តែនៅពេលដែលពួកគេចេញច្រៀង ជាតារាចម្រៀងទោល ក៏ទទួលការគាំទ្រមិនធម្មតាប៉ុន្មាននោះដែរ៕ចង់ដឹងថា តារាចម្រៀងទោលណាខ្លះ ដែលមានប្រជាប្រិយភាពខ្លាំង មិនចាញ់ចេញចម្រៀងនៅក្នុងក្រុម តោះតាមដាន និងស្តាប់ចម្រៀងរបស់ពួកគេនៅខាងក្រោម៖១. Baekhyun សមាជិកក្រុម EXO
Baekhyun
២. Jennie សមាជិកក្រុម BLACKPINK
Jennie
៣. Song Minho សមាជិកក្រុម WINNER
Song Minho
៤. Taeyeon សមាជិកក្រុម Girls’ Generation
Taeyeon
៥. Chungha អតីតសមាជិកក្រុម IOI
Chungha