ក្មេងប្រុស១២ឆ្នាំម្នាក់ ប៊ិះតែនឹងរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រោយយកម្ជុលវិទ្យាសាស្រ្តទៅដោតចូលប្រដាប់ភេទ រហូតជ្រុលដៃ... (មានវីដេអូ)

  • អង្គារ ៣០ កក្តដា, ២០១៩ ១៣:៤១
ចិន៖ កុមារាជនជាតិចិន អាយុ១២ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដើម្បីទទួលការវះកាត់ជាបន្ទាន់មួយ ក្រោយយកម្ជុលវិទ្យាសាស្រ្ត (ឬម្ជុលវេជ្ជសាស្រ្តបុរាណចិន) រុកចូលក្នុងប្រដាប់ភេទខ្លួនឯង (លិង្គ) បណ្តាលឲ្យរងការឈឺចាប់។
រូបភាពថតស្កេន
កុមារារងគ្រោះនេះ ត្រូវបានគេស្គាល់ឈ្មោះហៅក្រៅថា Xiaolong មានអាយុ ១២ឆ្នាំ រស់នៅក្នុងទីក្រុង Xi’an ខេត្ត Shaanxi ប្រទេសចិន។ជុំវិញនឹងករណីនេះ ប្រភពបានឲ្យដឹងថា ដំបូងឡើយម្តាយរបស់កុមារា Xiaolong មានការងឿងឆ្ងល់យ៉ាងខ្លាំង នៅពេលដែលឃើញកូនប្រុសរបស់ខ្លួន ហាក់មានអាការចម្លែក ដើរក្នុងដំណើរត្រុនៗ ដែលគួរឲ្យសង្ស័យ។ អ្នកស្រី Li ជាម្តាយ ក៏បានព្យាយាមសួរនាំកូនប្រុស ប៉ុន្តែត្រូវបានគេបដិសេធមិនហ៊ានប្រាប់នោះទេ ព្រោះតែមានការភ័យខ្លាច និងខ្មាសអៀន។ប៉ុន្តែមិនថាយ៉ាងណា រយៈពេលប្រមាណជា ១៥ម៉ោងក្រោយមក Xiaolong ក៏បានដាច់ចិត្តប្រាប់ម្តាយរបស់គេថា រូបគេបានដាក់ម្ជុលវិទ្យាសាស្រ្តដែលមានប្រវែងប្រមាណ ១១សង់ទីម៉ែត្រ ចូលក្នុងរន្ធលិង្គ ព្រោះតែគេចង់ដាស់ខ្លួនឯងឲ្យភ្ញាក់ កំឡុងពេលកំពុងតែធ្វើកិច្ចការសាលា (ខ្លាចងងុយគេង)។ ផ្ទុយទៅវិញ វាក៏បានជ្រុលដៃរហូតធ្វើឲ្យម្ជុលវិទ្យាសាស្រ្តនោះ បានរុកយ៉ាងជ្រៅចូលទៅក្នុងលិង្គរបស់គេ ទាល់តែយកលែងចេញ។
កុមារា Xiaolong
ប្រភពដដែលបន្តថា កុមារា Xiaolong ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Xi’an Children’s Hopital កាលពីព្រឹកថ្ងៃសុក្រ សប្តាហ៍មុននេះ បន្ទាប់ពីម្តាយរបស់គេបានដឹងរឿងមួយនេះ។ ក្រុមគ្រូពេទ្យបានចំណាយពេលអស់ប្រមាណជាជាង ២ម៉ោង ដើម្បីធ្វើការវះកាត់យកម្ជុលវិទ្យាសាស្រ្តនោះចេញ បានដោយជោគជ័យ ហើយក៏រំពឹងថា និងឆាប់ជាសះស្បើយឡើងវិញផងដែរ។វេជ្ជបណ្ឌិតឈ្មោះ Wang Shengxing បាននិយាយថា ក្មេងប្រុសរងគ្រោះនេះ បានរងការឈឺចាប់យ៉ាងខ្លាំង នៅពេលដែលរូបគេបានសារភាពការពិតប្រាប់ប៉ាម៉ាក់របស់គេ។ នេះក៏ដោយសារតែ Xiaolong ពិបាកយ៉ាងខ្លាំងនៅពេលបត់ជើងតូច ព្រោះថាម្ជុលនោះបានចាក់ចូលយ៉ាងជ្រៅ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបង្ហូរនោម និងប្លោកនោមផងដែរ។  
ម្ជុលវិទ្យាសាស្រ្ត
អ្នកស្រី Li ជាម្តាយ បានបញ្ជាក់ប្រាប់ថា កូនប្រុសរបស់គាត់យកម្ជុលវិទ្យាសាស្រ្តទៅដាក់បែបនេះ ក៏ព្រោះតែគេខ្លាចងងុយគេង កំពុងពេលធ្វើកិច្ចការសាលាតែប៉ុណ្ណោះ។ ម្ជុលនោះ គឺជារបស់លោកយាយគេ ហើយជាធម្មតាទុកដាក់នៅក្នុងថតតុ (ថតតុរបស់លោកយាយ)។គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ក្រុមវេជ្ជបណ្ឌិតក៏បានធ្វើការព្រមានដល់អាណាព្យាបាលទាំងឡាយ គួរណាស់ត្រូវមានការណែនាំអប់រំដល់កូនៗរបស់ខ្លួន ពីបញ្ហាសុខភាព ក៏ដូចជាតម្រូវការផ្សេងៗនៅពេលដែលកូនៗធំពេញវ័យ (វ័យគ្រប់ការ) ជាដើម៕​តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​ទស្សនាវីដេអូខាងក្រោម៖  
គ្រូពេទ្យធ្វើការថតស្កេនមើល
កុមារា Xiaolong
ម្ជុលវិទ្យាសាស្រ្ត
ម្ជុលវិទ្យាសាស្រ្ត