ក្រោយមានការរិះគន់ មាស ឬទ្ធី ធ្វើការបកស្រាយ បង្ហាញសៀវភៅបញ្ជាក់យ៉ាងច្បាស់ រឿងផ្លូវគោកនៅកម្ពុជាមាន៣ប្រភេទ! (មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កម្មវិធីល្បងប្រាជ្ញា Heaven or Hell Cambodia បានទទួលការរិះគន់យ៉ាងខ្លាំងពីបណ្តាអ្នកទស្សនា ក្រោយបានធ្វើការដាក់សំនួរនៅក្នុងនោះសួរថា «យោងតាមសៀវភៅវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ តើនៅប្រទេសកម្ពុជា គេចែកផ្លូវគោកជាប៉ុន្មានប្រភេទ?»  ដែលសំនួរមួយដែលនឹងទទួលបាន ទឹកប្រាក់១ពាន់ដុល្លារពីកម្មវិធី។ជាមួយគ្នានេះដែរ លោកកៅ សីហា អ្នកដឹកនាំប្រចាំហង្សមាស បានធ្វើការឆ្លើយថា២ប្រភេទ ដែលជាចម្លើយខុស និងមិនត្រូវទទួលបានទឹកប្រាក់នោះទេ ស្របពេលដែលចម្លើយនៅក្នុងកម្មវិធីមាន៣ប្រភេទ​គឺ ផ្លូវជាតិ  ផ្លូវខេត្ត និង ផ្លូវរុក្ខបាល។ មិនបានប៉ុន្មានផង លោកមាស ឬទ្ធី ក៏បានធ្វើការបកស្រាយនៅលើទូរទស្សន៍ ក្នុងព័ត៌មានពេលព្រឹកភ្លាមៗ ដើម្បីស្រាយចម្ងល់ពីមហាជន។ដោយក្នុងនោះលោកបានរៀបរាប់ថា សម្រាប់សំនួរ និងចម្លើយដែលដាក់នៅក្នុងកម្មវិធី សុទ្ធតែបានដកស្រង់ចេញពីសៀវភៅ ភូមិវិទ្យាវិញ្ញាសារជ្រើសរើសសម្រាប់ថ្នាក់ទី៩ សម្រាប់ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ រៀបរៀងដោយអ្នកស្រី អ៊ុក សុធីរ៉ា ផងដែរ។ទន្ទឹមនឹងបញ្ហាមួយនេះ បានធ្វើឲ្យអ្នកគាំទ្រនៅតែមិនទាន់បែងចែកច្បាស់ ចំពោះចម្លើយនោះទេ ដូច្នោះហើយអ្នកគាំទ្រនៅតែបន្តការងឿងឆ្ងល់៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖
លោកកៅ សីហា
លោកមាស ឬទ្ធី ធ្វើការបកស្រាយ
លោកមាស ឬទ្ធី ធ្វើការបកស្រាយ
សៀវភៅទី៩
សៀវភៅដែលកម្មវិធីបានយកចម្លើយតាម
សៀវភៅដែលកម្មវិធីបានយកចម្លើយតាម