ពូកែថា Gunnapat ស្រលាញ់មិត្តស្រី ជាងគ្រួសារ ស្រាប់តែលោកបង្ហាញវីឡា យ៉ាងស្កឹមស្កៃ ដែលធ្វើសម្រាប់អ្នកមានគុណទាំងពីរ

ថៃ៖ ដូចដែលប្រិយមិត្តធ្លាប់បានឃើញរួចមកហើយ នៅលើបណ្ដាញសង្គមនាៗ ពីទំនាក់ទំនងដ៏ផ្អែមល្ហែម របស់តារាប្រុសថ្ពាល់ខួច លោក Gunnapat និងមិត្តស្រីរបស់លោក ដែលតែងតែបានបង្ហាញសកម្មភាពស្វីតៗ ដែលធ្វើឲ្យគ្រប់គ្នាតែងតែលួចច្រណែនគូស្នេហ៍មួយគូនេះជាខ្លាំង។ស្របពេល ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងគូស្នេហ៍តារាមួយគូនេះ កាន់តែមានភាពផ្អែមល្ហែមខ្លាំង រហូតក៏មានមតិមួយចំនួនតូចបានវាយប្រហារទៅលើ តារាប្រុស លោក Gunnapat ជាខ្លាំង ដោយបានថាលោកស្រលាញ់មិត្តស្រីខ្លាំង​ ជាងស្រលាញ់គ្រួសាររបស់លោកទៅទៀត ព្រោះថាឃើញលោកតែងតែចំណាយពេលវេលានឹងគ្នា ស្ទើរតែគ្រប់ពេលទំនេរ។យ៉ាងណាមិញ ដោយសារតែមានពាក្យពេចន៍បានព្យាយាមរិះគន់ក្នុងគោលបំណងអាក្រក់ទៅលើ តារាប្រុស​ លោក Gunnapat ក៏ស្រាប់តារាប្រុសរូបនេះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការបង្ហាញវីឡាដ៏ធំស្កឹមស្កៃ ដែលលោកបានធ្វើឡើងសម្រាប់ឪពុកម្ដាយខ្លួន ដោយធ្វើឲ្យអ្នកដែលតែងតែរិះគន់លោក និយាយលែងចេញតែម្ដង៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
Gunnapat
Gunnapat និងមិត្តស្រី
Gunnapat និងមិត្តស្រី
គ្រួសារ Gunnapat
វីឡាGunnapat
វីឡាGunnapat
វីឡាGunnapat
វីឡាGunnapat