អ្នកនិពន្ធរឿងដ៏ល្បី Sex and the City សារភាពថា នាងស្តាយក្រោយខ្លាំងដែលជ្រើសរើសការងារចៀសជាងរឿងបង្កើតកូន (មានវីដេអូ)

អាមេរិក៖ សង្គមកាន់តែអភិវឌ្ឍន៍ ការប្រកួតប្រជែងការងារកាន់តែខ្លាំង។​ មនុស្សម្នាភាគច្រើនតែងតែសម្លឹងរកភាពជោគជ័យស្ទើរតែគ្រប់ៗគ្នា។​ ប៉ុន្តែដើម្បីទទួលបានភាពជោគជ័យនោះ ក៏ត្រូវតែមានតម្លៃលះបង់ផងដែរ។ បើទោះបីជាអ្នកនាង Candace Bushnell ជាអ្នកនិពន្ធទទួលបានជោគជ័យ អាចរកប្រាក់ចំណូលបានរាប់សិបលានដុល្លារក្តី ក៏អ្នកនាងមានភាពស្តាយក្រោយខ្លាំងណាស់ដែរ ទាក់ទិនទៅនឹងការបង្កើតកូន។យោងតាមប្រភពបានឱ្យដឹងថា អ្នកនាង Candace Bushnell ដែលជាអ្នកនិពន្ធរឿងដ៏ល្បី Sex and the City បានសារភាពថា នាងពិតជាមានការស្តាយក្រោយខ្លាំងដែលនាងជ្រើសរើសការងារ ផ្តោតលើការងារខ្លាំងពេក រហូតដល់មិនបានគិតគូរពីការបង្កើតកូន។
អ្នកនាងCandace Bushnell
អ្នកនិពន្ធដ៏ល្បីវ័យ ៦០ឆ្នាំរូបនេះបានបន្តរៀបរាប់ទៀតថា នាងពិតជាមានអារម្មណ៍ឯកោជាខ្លាំង ព្រោះតែពុំមានកូនដូចជាមនុស្សដទៃទៀត។គួរឱ្យដឹងផងដែរថា កាលពីអ្នកនាង Candace នៅវ័យក្មេង នាងបាននិពន្ធសៀវភៅមួយក្បាលក្រោមចំណងជើងថា Sex and the City ហើយពិតជាទទួលបានការគាំទ្រខ្លាំង រហូតដល់ថ្នាក់គេយកសៀវភៅនេះទៅថតជារឿងភាគយកតែម្តង។នៅក្នុងសៀវភៅ ក៏ដូចជារឿង Sex and the City​ បានលើកទឹកចិត្តដល់ស្រ្តីគ្រប់រូបថា ពួកគេអាចទទួលបានអ្វីគ្រប់យ៉ាង ដោយមិនចាំបាច់ត្រូវពឹងផ្អែកលើមនុស្សប្រុសនោះទេ។
តួអង្គនៅក្នុងរឿងSex and the City
អ្នកនាង Candace Bushnell និងអតីតស្វាមី
បើនិយាយពីជីវិតផ្ទាល់ខ្លួនរបស់អ្នកនាង Candace វិញគឺថា អ្នកនាងបានលែងលះជាមួយប្តីអ្នកនាងគឺលោក Charles Askegard នៅក្នុងឆ្នាំ២០១២ ដោយពួកគេពុំមានកូននោះទេ។អ្នកនាង Candace បានប្រាប់អ្នកសារព័ត៌មានថា៖យ៉ាងណាមិញ រឿងនេះបាននិងកំពុងតែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ហើយអ្នកខ្លះក៏បានលើកទឹកចិត្តអ្នកនាងCandace ឱ្យសម្លឹងមើលពិភពលោកក្នុងផ្លូវល្អផងដែរ៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖