វីដេអូខ្លី បង្ហាញក្ដីស្រលាញ់យ៉ាងធំធេងដែលបង្កប់ក្នុងអត្ថន័យចម្រៀង LOVE MYSELF របស់ BTS (មានវីដអូ)

កូរ៉េខាងត្បូង ៖ កាលពីយប់ថ្ងៃទី២៩ ខែកក្កដាម្សិលមិញនេះ ផលិតកម្ម BigHit បានបញ្ចេញវីដេអូខ្លីមួយ បង្កប់ទៅដោយអត្តន័យលើកទឹកចិត្ត ដែលអាចធ្វើឲ្យមនុស្សធ្លាប់បាក់ទឹកចិត្ត ជួបបញ្ហាក្នុងជីវិត អាចនឹងស្រក់ទឹកភ្នែកបាន បន្ទាប់ពីបានទស្សនា។វីដេអូចំនួន ២នាទី និង ២៩វិនាទីនេះ បានបញ្ចូលចម្រៀងរបស់ពួកគេមួយបទទៅក្នុងនោះ គឺបទ LOVE MYSELF ព្រមទាំងបង្ហាញទិដ្ឋភាពជាក់ស្ដែង ដែលនាំឲ្យយុវវ័យមួយចំនួន ជួបប្រទះនឹងបញ្ហាជីវិត។សកម្មភាពក្មេងជំទង់ ក្នុងឈុតសិស្សសាលា ចង់បង្ហាញថាយុវវ័យដែលស្ថិតក្នុងវ័យនេះ ភាគច្រើនជាអ្នកដែលជួបប្រទះនឹងជំងឺធ្លាក់ទឹកចិត្ត និងអារម្មណ៍ឯកោជាដើម ដែលជាមូលហេតុចម្បង នាំឲ្យពួកគេសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ព្រោះតែបាត់បង់ទំនុកចិត្ត ខ្វះភាពកក់ក្ដៅ និងក្ដីស្រលាញ់។ចំណែកឯសមាជិកក្រុមទាំង៧ នៃ BTS ហាក់ដូចជាក្រុមមនុស្សដែលព្យាយាម បញ្ចូលសេចក្ដីស្រលាញ់ កម្លាំងចិត្ត រួមទាំងក្ដីសង្ឃឹម ទៅក្នុងចម្រៀង។ នៅពេលដែលសិស្សសាលាទាំងនោះទាញកាស យកមកពាក់នឹងត្រចៀក ទឹកមុខរបស់ពួកគេក៏ប្រែជាស្រស់ស្រាយទៅវិញ។ ចំណុចនេះចង់បង្ហាញថា មនុស្សគ្រប់គ្នាអាចស្ដាប់ច្រៀងរបស់ BTS រាល់ពេលដែលពួកគេមានអារម្មណ៍ឯកោ ហើយសារលើកទឹកចិត្តជាច្រើន ពី BTS នៅក្នុងចម្រៀងទាំងនោះ នឹងលួងលោម ផ្ដល់ក្ដីស្រលាញ់ពួកគេគ្រប់ៗគ្នា៕ទស្សនារូបភាព និងវីដេអូខាងក្រោម ៖
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS