ក្ដុកក្ដួលណាស់ Kim Samuel បង្ហោះសារចាក់ដោត ក្នុងថ្ងៃខួបកំណើតរបស់ លោកប៉ាខ្លួន ដែលត្រូវគេសម្លាប់

បរទេស៖ បន្ទាប់ពី តារាប្រុសវ័យក្មេង ដ៏មានប្រជាប្រិយភាព លោក Kim Samuel បានជួបរឿងរ៉ាវដ៏សោកសង្វេគ បាត់បង់លោកប៉ាជាទីស្រលាញ់គឺលោក Jose Arredondo ដែលជាបុគ្គលមានមុខមាត់ក្នុងសង្គម ធ្វើឲ្យហ្វេនៗមានការបារម្ភ ពីសុខទុក្ខរបស់ Kim Samuel គ្រប់គ្នា។ ជាពិសេស ក្រោយពីលោកប៉ាស្លាប់ទៅ បើក្រលេកទៅមើល គណនីអ៊ីនស្ដារក្រាមរបស់តារារូបនេះ មិនបានបង្ហោះនូវរូបភាពអ្វី ​ដើម្បីបង្ហាញឲ្យ ហ្វេនៗបានដឹងសោះឡើយ គឺស្ងៀមស្ងាត់យ៉ាងខ្លាំង ជាហេតុធ្វើឲ្យអ្នករាល់គ្នា មានការបារម្ភ និងចង់ដឹងយ៉ាងខ្លាំង។ស្រាប់តែប៉ុន្មានម៉ោងមុននេះ Kim Samuel បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយប៉ាជាទីស្រលាញ់ មានទាំងរូបភាពដែល គេនៅពីក្មេងទៀតផង។ ក្នុងនោះដែរ អ្វីដែលធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ខ្លាំងនោះគឺ ការបង្ហោះរូបភាពលើកនេះ គឺចំថ្ងៃខួបកំណើតលោកប៉ា របស់Kim Samuel អមមកជាមួយសារ ដ៏មានអត្ថន័យចាក់ដោតថា៖លើសពីនេះ បន្ទាប់ពីលោកប៉ា ឃ្លាតចាកឆ្ងាយគ្មានថ្ងៃត្រឡប់ អស់ជាច្រើនថ្ងៃរួចមក Kim Samuel ក៏បានរៀបរាប់បន្ថែមថា៖ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗរាល់គ្នា មានអារម្មណ៍ក្ដុកក្ដួល និងអាណិតដល់រូបគេយ៉ាងខ្លាំង ថែមទាំងមានអ្នកបញ្ចេញមតិ លើកទឹកចិត្តឲ្យ តារាកូរ៉េរូបនេះ ឲ្យរឹងមាំបន្ថែមទៀតផងដែរ។គួររម្លឹកផងដែរថា មូលហេតុដែលលោកប៉ា របស់តារាប្រុសរូបនេះ ស្លាប់មិនបានបញ្ជាក់ច្បាស់នោះទេ គ្រាន់តែដឹងថា ម្ចាស់ក្រុមហ៊ុន Family Motors Auto Group រូបនេះ ត្រូវបានគេសម្លាប់ក្នុងផ្ទះលំហែ នៅក្នុងប្រទេសម៉ិចស៊ីកូឯណោះ៕ច​ង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Kim Samuel
Kim Samuel
លោកប៉ារបស់ Kim Samuel កាលនៅរស់
រូបភាពដែលKim Samuel បង្ហោះក្នុងបណ្ដាញសង្គម
រូបភាពដែល Kim Samuel បង្ហោះក្នុងបណ្ដាញសង្គម
រូបភាពដែល Kim Samuel បង្ហោះក្នុងបណ្ដាញសង្គម
រូបភាពដែល Kim Samuel បង្ហោះក្នុងបណ្ដាញសង្គម
សារដ៏មានអត្ថន័យរបស់ Kim Samuel