តោះ! មករៀនថតរូបតាមរយៈវីដេអូខ្លីៗរបស់ OPPO Photography Academy! (មានវីដេអូ)

ភ្នំពេញ៖ វីដេអូមួយ ដែលបានបង្ហោះដោយក្រុមការងារ OPPO Photography Academy បានបង្ហាញពីរបៀបនៃការថតរូបបែបងាយៗ ថ្នាក់មូលដ្ឋាន(Basic) ដែលធ្វើឲ្យយុវវ័យយើងឆាប់ចាប់បាន និងឆាប់យល់ថែមទៀតផង។ ប្អូនៗដែលតែងតែចូលចិត្តថតរូបតាមទូរស័ព្ទដៃពេលជួបជុំគ្នា ឬចូលចិត្តថតរូបទេសភាពអ្វីក៏ដោយ នៅពេលដែលបានទស្សនាវីដេអូនេះហើយ នោះប្អូនៗកាន់តែជក់ចិត្ត ចង់រៀន ចង់ដឹងពីវិធីនៃការថតរូបលើសដើម និងកាន់តែមានគំនិតច្នៃប្រឌិតនូវប្លង់ថ្មីៗតាមរយៈការថតរូបតាមទូរស័ព្ទដៃជាក់ជាមិនខាន។
អ្នកខ្លះគិតថាការថតរូប គឺជាសិល្បៈមួយប្រភេទ ដើម្បីឲ្យអ្នកមើលរូបថតដែលចេញមកនោះ មិនត្រឹមតែជាភាពទាក់ទាញមួយផ្នែកទេ ប៉ុន្តែអាចឲ្យគេគិតពិចារណាបានយ៉ាងក្បោះក្បាយនូវអ្វីដែលស្ថិតក្នុងសន្លឹករូបថត ហើយអ្នកខ្លះទៀតគ្រាន់តែថត (Click យកៗ) មិនមានការរៀបចំប្លង់ឲ្យបានត្រឹមត្រូវ ចេះតែ Edit តាមកម្មវិធីទូរស័ព្ទពាសវាលពាសកាល ទីបំផុតរូបថតចេញមកមិនដឹងថាចង់បង្ហាញអ្វី? បង្កប់ន័យអ្វីឲ្យពិតប្រាកដនោះទេ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ចេះវិធីសាស្រ្តនៃការថតរូប សូមទស្សនាវីដេអូនេះជាមួយខ្ញុំ។
OPPO Reno
មុនដំបូងរូបខ្ញុំផ្ទាល់គិតថាវា Vlog ធម្មតា ប៉ុន្តែដល់ពេលមើលយូរៗបន្តិចទើបដឹងថាវា ការបង្រៀនថតរូបតាមទូរស័ព្ទដៃ គួរឲ្យចាប់អារម្មណ៍ម្យ៉ាងដែរ។ មានអីវាពិតជាឡូយរបស់គេមែនតើ! បងប្អូនយុវវ័យដែលកំពុងប្រើស្មាតហ្វូនទាំងអស់អាចសាកល្បងបាន ក្រោយពីបានទស្សនាវីដេអូនេះចប់សព្វគ្រប់ ឬអាចថតសាកល្បងស្នាដៃខ្លួនឯងតាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួន ​រួចបង្ហោះនៅលើបណ្តាញសង្គមដូចជា Facebook Instargram ដើម្បីទទូលFeedback ពីអ្នកដែលបានឃើញរូបថតស្នាដៃរបស់អ្នក ប្រសិនបើមានមិត្តភក្តិច្រើនចូល Like Share និង Comment នោះមានន័យថារូបថតដែលបងប្អូនថតចេញមក ប្រាកដជាមានអ្វីដែលពិសេសលើសពីការរំពឹងទុករបស់បងប្អូនជាក់មិនខាន វាអាចជារូបថតដែលបង្ហាញនូវគំនិតច្នៃប្រឌិតរបស់អ្នកថតថ្មី ឬអត្ថន័យបង្កប់ក្នុងរូបថត ឬអាចមានអ្វីដែលលើសពីនេះក៏ថាបាន។ ខ្ញុំបានមើលវារួចហើយដូច្នេះអ្នកក៏អាចសាកល្បងមើលវាបានដែរ តាមរយៈវីដេអូខាងក្រោមនេះ៖
OPPO Reno
OPPO Reno
OPPO Reno
OPPO Reno
OPPO Reno