កម្រមែន សត្វបក្សីហោះមកបុកមុខ ពេលកំពុងជិះរទេះភ្លើងហោះ (មានវីដេអូ)

  • អង្គារ ៣០ កក្តដា, ២០១៩ ១៤:៤៨
អូស្ត្រាលី៖ ក្មេងស្រីម្នាក់ សឹងតែមានគ្រោះថ្នាក់នៅពេលកំពុងជិះរទេះភ្លើងហោះ ព្រោះមានសត្វបក្សីមួយក្បាលហោះមកបុកមុខនាង។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ នៅសួនកម្សាន្ត Movie World ក្នុងប្រទេសអូស្ត្រាលី។
នៅពេលដែលសត្វបក្សីហោះមក
ប្រភពបានឲ្យដឹងថា រទេះភ្លើងហោះនោះជា រទេះភ្លើងវែង ខ្ពស់ និងលឿនជាងគេប្រចាំតំបន់ ដែលមានល្បឿន ១១៥គីឡូម៉ែត្រក្នុង១ម៉ោង។យោងតាមវីដេអូ ក្មេងស្រីនោះបានជិះរទេះភ្លើងហោះជាមួយពូរបស់នាង។ នៅពេលដែលរទេះភ្លើងឡើងទៅខាងលើ ភ្លាមៗនោះក៏មានសត្វបក្សីមួយប្រភេទហៅថា IBIS បានហោះមកបុកមុខរបស់នាង តែសំណាងល្អមិនមានគ្រោះថ្នាក់អ្វីខ្លាំងដល់នាងនោះទេ។
នាងកំពុងជិះរទេះភ្លើងជាមួយពូ
ប្រភពបានបន្ដថា វីដេអូនោះត្រូវបានថតជាប់ដោយកាមេរ៉ារបស់ក្មេងស្រី ដែលនាងដាក់ចំពីមុខកន្លែងអង្គុយ។ ក្រោយពីកើតហេតុ នាងមានស្នាមឆូតនៅលើស្មាដោយសារចំពុះរបស់សត្វបក្សីនោះបន្ដិចតែប៉ុណ្ណោះ។វីដេអូនោះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក មានមនុស្សជាច្រើនផ្ទុះសំណើចពីទឹកមុខរបស់នាង នៅពេលឃើញសត្វបក្សីហោះមកជិត៕សូមទស្សនាវីដេអូខាងក្រោម៖