អ្នកណាក៏និយាយថា Nulek Gaga មុខស្រដៀង Yaya ដល់ពេលឃើញរូបនេះហើយ បានដឹង!

ថៃ៖ តារាកំប្លែងស្រីល្បីឈ្មោះ Nulek Gaga ត្រូវបានមហាជនជាច្រើននិយាយថា នាងមានមុខមាត់ស្រដៀងនឹងតារាសម្តែងស្រីកូនកាត់ថៃ-ណ័រវ៉េ នាងYaya Urassaya។ ជាការពិតណាស់អ្នកគាំទ្របាននិយាយបែបនេះតៗគ្នាជាយូរណាស់មកហើយ ព្រោះពេលខ្លះរូបថតរបស់ពួកគេទាំងពីរ មើលស្ទើរតែច្រលំគ្នាទៀតផង។ជាក់ស្តែងថ្មីៗនេះ ស្រាប់តែអ្នកគាំទ្របានយករូប Yayaដែលមានសក់ខ្លី ពីឈុតនៅក្នុងរឿង«ក្លិនកាសាឡង» មកប្រៀបធៀបគ្នាជាមួយនឹងរូបបច្ចុប្បន្នរបស់ Nulek Gaga ដែលមានសក់ខ្លីស្រាប់ រួចបង្ហោះចូលទៅក្នុងTwitter។ ក្រោយមកក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បញ្ចេញមតិថា ពួកគេទាំងពីរពិតជាដូចគ្នាខ្លាំងណាស់ ស្ទើរតែច្រលំថាជាកូនភ្លោះ។ ទន្ទឹមនឹងគ្រប់គ្នាគិតថាពួកគេស្រដៀងគ្នាខ្លាំងស្ទើរតែចាប់ច្រឡំហើយនោះ  ក៏នៅមានអ្នកគាំទ្រមួយចំនួនឆ្ងល់ថា ហេតុអ្វីបានជាមុខដូចគ្នាដោយរបៀបណាបើ Yayaជាកូនកាត់ ហើយNulek Gagaមិនបានកាត់សាសន៍អ្វីនោះទេ៕ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?
Yaya Urassaya
Yaya Urassaya
Yaya Urassaya
Nulek Gaga
Nulek Gaga
Nulek Gaga
រូបដែលគេយកប្រៀបធៀប