ចេញយូរហើយ តែLisa ទើបទម្លាយរូបក្រៅឆាក កាលពីថតបទ«Kill This Love» ឡូយកប់អស់ស្ទះ!

កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ តារាចម្រៀងស្រីកំពុងមានប្រជាប្រិយភាព Lisa សមាជិកក្រុម BLACKPINK បានបង្ហោះនូវរូបថតជាច្រើនសន្លឹក នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ក្រាមផ្ទាល់ខ្លួនរបស់នាង បង្ហាញពីរូបថតឈុតក្រៅឆាក កាលពីអំឡុងថតសម្តែងបទ«Kill This Love» កាលពីខែមេសាកន្លងទៅនេះ។យ៉ាងណាមិញ រូបថតជាច្រើនសន្លឹកដែលតារាចម្រៀងKpopស្រី សញ្ជាតិថៃរូបនេះបានបង្ហោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ពីព្រោះវាសុទ្ធសឹងតែជារូបថត មិនធ្លាប់បានឃើញពីមុនមក ដោយក្នុងនោះLisa បានស្លៀកនូវឈុតសម្លៀកបំពាក់ នៅក្នុងវគ្គមួយដែលនាងបានច្រៀងរួមគ្នាជាមួយ Jennie ពោលគឺ Lisa បានស្លៀកនូវសំពត់ខ្លីពណ៌ស អាវស្បែកពណ៌ខ្មៅ ជាមួយនឹងម៉ូតសក់ពណ៌ស យ៉ាងស្រស់ស្អាតប្រណិតស៊ីវីល័យទាក់ទាញ ហើយនាងក៏បានឈរបង្អួតកាច់រាង ថតរូបក្រៅឆាកស្អាតៗជាច្រើនសន្លឹក ដូចខាងក្រោម ចែកជូនដល់ប្រិយមិត្តគាំទ្របានទស្សនាផងដែរ។ដោយឡែក គួរឲ្យដឹងផងដែរ ថ្មីៗនេះក្រុមចម្រៀងល្បីល្បាញBLACKPINK ទើបតែបញ្ចប់ការប្រគុំតន្រ្តីទេសចរណ៍ World Tour ទូទាំងពិភពលោករបស់ខ្លួនជាលើកដំបូង បានយ៉ាងជោគជ័យបំផុត ហើយអ្នកគាំទ្រសង្ស័យថា ការដែលសមាជិកស្រីស្រស់ទាំង៤ដួងនេះ ស្ងាត់បាត់ដំណឹងមិនប៉ុន្មានថ្ងៃនេះ គឺអាចដោយសារតែពួកគេកំពុងចំណាយពេលវេលាសម្រាកផ្ទាល់ខ្លួន នៅក្នុងរដូវក្តៅនេះបានយ៉ាងសប្បាយចិត្តផងដែរ៕
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK