Matt ទោះបីរងតែពាក្យរិះគន់មិនចេះចប់ តែសម្រាប់ថ្ងៃកំណើតឆ្នាំនេះ ក៏នៅទទួលបានភាពកក់ក្ដៅ ពីមិត្តសម្លាញ់

ថៃ៖ នាមួយរយៈពេលចុងក្រោយ បន្ទាប់ពីតារាសម្ដែងស្រី កញ្ញា Matt បានប្រកាសទាក់ទងនឹងលោក Songkarn ដែលជាអតីតស្វាមី អ្នកនាង Aff មក តារាស្រីរូបនេះ ហាក់ទទួលរងការរិះគន់គ្រប់សកម្មភាព មិនចេះចប់មិនចេះហើយ បើទោះបីទង្វើរដែលបង្ហាញលើបណ្ដាញសង្គមទាំងនោះ ជាអំពើរល្អយ៉ាងណាក៏ដោយ។យ៉ាងណាមិញ ទោះបីជាសព្វថ្ងៃនេះ តារាសម្ដែងស្រី កញ្ញា Matt បានបាត់បង់មិត្តភក្តិមួយផ្នែក ដោយសារតែរឿងរ៉ាវទំនាក់ទំនងស្នេហា នឹងអតីតស្វាមីរបស់មិត្តរួមក្រុមនេះ ក៏ពិតមែន ប៉ុន្តែក៏នៅតែមិត្តសិល្បៈមួយចំនួនធំទៀត នៅតែរក្សាទំនាក់ទំនងយ៉ាងល្អជាមួយនឹងនាងដដែល។ជាក់ស្ដែង នាឪកាសខួបកំណើតឆ្នាំនេះ តារាស្រី កញ្ញា Matt ក៏ត្រូវបានមិត្តភក្តិស្រីៗជាច្រើននាក់ បានរៀបចំSurpriseខួបឲ្យនាង យ៉ាងគួរឲ្យរំភើបចិត្ត មើលទៅពិតជាកក់ក្ដៅខ្លាំងណាស់។ជាមួយគ្នានេះដែរ ក៏នៅតែមានបណ្ដាហ្វេនៗរបស់តារាស្រីរូបនេះមួយចំនួន បានចូលរួមអបអរសាទរ និងសម្ដែងក្ដីសប្បាយរីករាយជាខ្លាំង ពេលបានឃើញអាយដលរបស់ពួកគេ បានទទួលភាពកក់ក្ដៅពីមនុស្សជុំវិញខ្លួនផងដែរ៕   សូមទស្សនារូបភាពខាងក្រោម៖
Matt
Matt
Matt
Matt និងមិត្តភក្តិ
Matt និងមិត្តភក្តិ
Matt និងមិត្តភក្តិ
Matt និងមិត្តភក្តិ