បុរសម្នាក់កំពុងតែផឹកស៊ីស្រវឹង ស្រាប់តែត្រូវពស់ចឹក... បែកគំនិតក៏ខាំពស់វិញ ឥឡូវដេកពេទ្យ

  • អង្គារ ៣០ កក្តដា, ២០១៩ ១៥:៤៦
ឥណ្ឌា៖ ពាក្យចាស់លោកពោលថា ប្រសិនបើយើងខ្លាចអ្វីមួយ យើងត្រូវតែប្រឈមមុខធ្វើរឿងនោះ។ ប៉ុន្តែពុំមានន័យថា យើងត្រូវតែប្រឈមមុខធ្វើរឿងគ្រប់យ៉ាងដោយសេចក្តីក្លាហាន​ (ឬឆោតល្ងង់) ដូចជាបុរសម្នាក់នេះទេ។ជាក់ស្តែង យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះមានបុរសម្នាក់នេះរស់នៅក្នុងរដ្ឋ Uttar Praddesh ប្រទេសឥណ្ឌា ត្រូវពស់ចឹក ហើយរូបគេខឹងចិត្ត ក៏បែកគំនិតខាំពស់វិញដើម្បីសងសឹក។ ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។
Raj Kumar
យោងតាមប្រភពដដែលបានឱ្យដឹងថា ខណៈពេលលោក Raj Kumar កំពុងតែផឹកស៊ីសប្បាយនៅក្នុងផ្ទះ ស្រាប់តែមានពស់មួយក្បាលបានចេញមក រួចក៏ចឹកគាត់។ក្រោយមកលោកក៏ក្តៅចិត្ត ក៏ទៅខាំពស់វិញដើម្បីជាការសងសឹក។លោក Babu Ram ជាឪពុក Raj បាននិយាយថា៖
ពស់ដែលលោកRaj Kumar ខាំជាបំណែកៗដើម្បីសងសឹកវិញ
យ៉ាងណាមិញ បុរសក្លាហាន Raj Kumar ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។លោកគ្រូពេទ្យ NP Singh បាននិយាយថា៖លោកបានបន្តរៀបរាប់ទៀតថា ពេលនេះ Raj កំពុងស្ថិតនៅក្នុងស្ថានភាពអាក្រក់ ហើយរូបគេក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរផ្សេងដើម្បីព្យាបាលបន្តផងដែរ។យ៉ាងណាមិញ យើងក៏សង្ឃឹមថាលោក Raj អាចនឹងជាសះស្បាយក្នុងពេលឆាប់ៗនេះផងដែរ។ ចំពោះអ្នកដែលមានផ្ទះនៅតំបន់ភ្នំ ឬនៅតាមជនបទនានា សូមមេត្តាប្រុងប្រយ័ត្នចំពោះរឿងសត្វពស់ផងដែរ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?