Chaeryeong ក្រុម ITZY បង្ហាញការគាំទ្រចំពោះបងស្រី ដែលជាសមាជិកក្រុម IZONE

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ក្រុមចម្រៀងITZY ទើបតែបញ្ចេញអាល់ប៊ុមចម្រៀងថ្មីមួយ មានឈ្មោះថា IT’z Icy។ នៅខណៈពេលដែលបង្ហាញខ្លួន នៅក្នុងកម្មវិធីទូរទស្សន៍ សមាជិកក្រុមម្នាក់គឺ Chaeryeong ត្រូវបានពិធីករសួរសំណួរ អំពីសម្ព័ន្ធភាពរវាងនាង និងChaeyeon ដែលជាបងស្រីបង្កើត សព្វថ្ងៃជាសមាជិកក្រុមចម្រៀង IZONE។ ភ្លាមៗនោះ Chaeryeong បានឆ្លើយតបយ៉ាងរីករាយថា នាងមានមោទនភាពខ្លាំងណាស់ នៅពេលដែលបានឃើញបងស្រី មានសកម្មភាពច្រើន នៅក្នុងក្រុម IZONE។ Chaeryeong បានបន្ថែមថា ទោះបីមិនសូវបានជួបគ្នា ប៉ុន្តែនាងតែងតែផ្ដាំប្រាប់បងស្រីរហូតថា​ ឲ្យខិតខំធ្វើការ ហើយមានទំនុកចិត្តលើខ្លួនឯងឲ្យបានច្រើន។ក្រុមអ្នកគាំទ្របានបង្ហាញអារម្មណ៍ រំភើបរីករាយ នៅពេលដែលបានឃើញ បងប្អូនស្រីទាំងពីរបង្ហាញការគាំទ្រចំពោះគ្នាបែបនេះ។ យ៉ាងណាមិញ បច្ចុប្បន្នពួកគេទាំងពីរ កំពុងស្ថិតក្នុងពេលវេលានៃផ្សព្វផ្សាយចម្រៀង តាមក្រុមរៀងៗខ្លួន៕
រូបភាព Chaeryeong
រូបភាព Chaeyeon
រូបភាព Chaeryeong និង Chaeyeon
រូបភាព Chaeryeong និង Chaeyeon
រូបភាព Chaeryeong និង Chaeyeon