មិនឲ្យល្បីយ៉ាងម៉េច! Baifern សម្តែងតួអ្វីក៏បាន មើលតែ៥តួនេះទៅ នាងធ្វើបានយ៉ាងផុយ មិនជាន់គ្នាសោះ (មានវីដេអូ)

ថៃ៖ អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលតារាសម្តែងល្បីជួមុខនាង Baifern Pimchanok បានប្រឡូកក្នុងវិស័យសិល្បៈ។ ហើយរយៈពេលជាច្រើនឆ្នាំមកនេះ នាងក៏បានសាងស្នាដៃសម្តែងក្នុងរឿងល្បីៗជាច្រើនរាប់មិនអស់ផងដែរ។យ៉ាងណាមិញ ទន្ទឹមនឹងភាពល្បីល្បាញនេះដែរ អ្នកគាំទ្រសង្កេតឃើញថា តារាស្រីរូបនេះពិតជាមានសមត្ថភាពខ្លាំងមិនធម្មតានោះទេ ព្រោះថានាងអាចសម្តែងបានជាតួច្រើនប្រភេទ  ហើយមិនត្រឹមតែប៉ុណ្ណោះ សម្រាប់តួដែលនាងធ្លាប់សម្តែងទាំងនោះ គឺមិនដែលជាន់គ្នានោះទេ។យ៉ាងណាក្តី ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្ត មកស្គាល់រឿងល្បីៗទាំង៥របស់នាង Baifern ដែលសម្តែងជាតួឯកក្នុងទម្រង់ និងចរិតខុសៗគ្នា ដែលទាំងនេះបានធ្វើឲ្យអ្នកគាំទ្រនាំគ្នានិយាយថា ដោយសារតែសមត្ថភាពនាងសម្តែងអាចបត់បែនបែបនេះហើយ  ទើបធ្វើឲ្យប្រជាប្រិយភាពរបស់នាង នៅតែល្បីល្បាញបើទោះជាប្រឡូកយូរឆ្នាំក៏ដោយ៕
កុំឲ្យខាតពេលយូរ ចង់ដឹង​Baifern ធ្លាប់សម្តែងជាតួបែបណាខ្លះ តោះតាមដានខាងក្រោម៖
១. រឿង A little Thing Called Love ឬ First Love
រឿងនេះចេញនៅឆ្នាំ ២០០៩ ហើយ Baifern សម្តែងជាតួឈ្មោះ Narm។ មិនត្រឹមតែប៉ុណ្ណោះ Baifern បានទទួលការចាប់អារម្មណ៍ខ្លាំង ដោយសារតែខ្សែភាពយន្តមួយនេះផងដែរ។
រឿងA little Thing Called LoveឬFirst Love
២. រឿង Arsoon Noy Nai Takieng Kaewខ្សែភាពយន្តភាគនេះល្បីខ្លាំង កាលពីឆ្នាំ ២០១២ ដែល Baifern បានសម្តែងជាតួ Nanny ។ ហើយចរិតរបស់នាងក្នុងរឿងនេះពិតជាគួរឲ្យស្រលាញ់ និងកំប្លែងខ្លាំង។
រឿង Arsoon Noy Nai Takieng Kaew
៣. រឿង Lhong Fai ឬ វវង្វេងភ្លើងខ្សែភាពយន្តនេះ ចេញនៅឆ្នាំ ២០១៧ ក៏ប៉ុន្តែអ្នកគាំទ្រពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយចរិតថ្មីក្នុងរឿងរបស់នាង Baifern ព្រោះអ្នកគាំទ្រមិននឹកស្មានថានាងហ៊ានដើរតួបែបនេះទេ។
រឿង Lhong Fai ឬ វវង្វេងភ្លើង
៤. រឿង Friend Zoneឆ្នាំនេះ Baifern បានត្រលប់មកថតរឿងសម្រាប់ចាក់ក្នុងរោងកុនម្តងទៀត ក៏ប៉ុន្តែការវិលត្រលប់លើកនេះ នាងពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេ ជាមួយនឹងចរិតថ្មីមួយបែបនេះទៀត នៅក្នុងរឿងដែលសម្តែងជាមួយលោក Nine Naphat។
រឿង Friend Zone
៥. រឿង Bai Mai Tee Plid Plewខ្សែភាពយន្តថ្មីនេះ កំពុងតែចាក់ផ្សាយនៅក្នុងប៉ុស្តិ៍ ONE 31។​ ហើយក៏កំពុងតែទទួលការគាំទ្រខ្លាំងផងដែរ ព្រោះថាក្នុងរឿងនេះ Baifern សម្តែងជាតួប្រុសកែភេទជាស្រី៕
រឿង Bai Mai Tee Plid Plew