វ័យ៤២ឆ្នាំទៅហើយ Ann Thongprasom ធ្វើឲ្យក្រមុំសុំចាញ់បន្ទាប់ពីឃើញរាងស្រឡូន គួរឲ្យច្រណែន

ថៃ៖​ ប្រិយមិត្តដែលនិយម តាមដានទស្សនា ខ្សែភាគយន្តភាគថៃ ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពី Ann Thongprasom ដែលជាតារាសម្ដែង ជើងចាស់មួយរូប​ ទទួលបាការគាំទ្រយ៉ាងខ្លាំង តាមរយៈសមត្ថភាព សម្ដែងដ៏ល្អរបស់នាង។​លើសពីនេះ បើទោះជាតារាស្រីរូបនេះ មិនសូវលេចមុខមាត់ ក្នុងកញ្ចក់ទូរទស្សន៍ច្រើនដូចមុនក៏ដោយ តែ Ann Thongprasom នៅតែប្រឡូកក្នុងវិស័យសិល្បៈដដែល ដោយប្ដូរទៅជាអ្នកដឹកនាំខ្សែភាពយន្តវិញម្ដង។​ក្រៅពីសមត្ថភាពសិល្បៈដ៏សម្បូរបែប Ann Thongprasom បានធ្វើឲ្យមហាជនរាល់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ រូបសម្ផស្សដ៏ស្រស់ផូរផង់ និងមើលទៅក្មេងជាងវ័យ មិនសាកសមនឹងវ័យ៤២ឆ្នាំនោះទេ។ ជាក់ស្ដែង ថ្មីៗនេះ តាមរយៈគណនីអ៊ីនស្ដារក្រាមរបស់ Ann Thongprasom បានបង្ហោះរូបភាពក្នុងឈុតស៊ិចស៊ី បង្អួតពីរាងកាយដ៏ស្រឡូនស្អាត ធ្វើឲ្យក្មេងៗជំនាន់ក្រោយឃើញហើយសុំចាញ់តែម្ដង។ ក្នុងនោះដែរ តារាស្រីវ័យ៤២ឆ្នាំរូបនេះ បានតុបតែងខ្លួនក្នុងអាវដៃតូច វៀលខ្នងពណ៌ផ្កាឈូកស្រាល ជាមួយខោជើងវែង ពណ៌សស្ដើង  អង្គុយលើទូកលំហែ អមដោយទេសភាពដ៏ស្រស់ត្រកាលទៀតនោះ ធ្វើឲ្យសម្រស់របស់នាង កាន់តែលេចធ្លោ។​យ៉ាងណាមិញ បើទោះបីជា Ann Thongprasom ​មិនបានស្លៀកក្នុងឈុតប៊ីគីនី បញ្ចេញដងខ្លួនទាំងអស់ ដូចតារាផ្សេងក្ដី តែសម្រស់ និងដងខ្លួនរបស់នាង នៅតែអាចធ្វើឲ្យ ហ្វេនៗឃើញហើយស្ទើរតែភ្លឹកស្មារតីទៅហើយ៕ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Ann Thongprasom
Ann Thongprasom
Ann Thongprasom
Ann Thongprasom
Ann Thongprasom ពេលទៅសមុទ្រ
Ann Thongprasom ពេលទៅសមុទ្រ
Ann Thongprasom ពេលទៅសមុទ្រ