PSG ចង់បាន ១០០លានអឺរ៉ូ បូកជាមួយ កីឡាករជួរមុខ ២ រូបទៀត បើ Real Madrid ចង់បាន Neymar

  • អង្គារ ៣០ កក្តដា, ២០១៩ ១៦:០៥
បារាំង៖ បើតាមការចុះផ្សាយរបស់កាសែត Don Balon បានឲ្យដឹងថាក្លិបអ្នកមាននៅបារាំង Paris Saint-Germain បានបើកភ្លើងខៀវដល់ Real Madrid ក្នុងការនាំយកខ្សែប្រយុទ្ធ Neymar Jr ទៅកាន់កីឡដ្ឋាន Santiago Bernabue ដោយទាមទារចង់បានទឹកប្រាក់ ១០០លានអឺរ៉ូ បូកថែមជាមួយកីឡាករជួរមុខ ២រូបទៀត។
កីឡាករ ​Neymar
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា កីឡាករជួរមុខ ២ រូបរបស់ Real Madrid ដែល PSG ចង់បាននោះគឺ ខ្សែបម្រើជម្រើសជាតិក្រូអាត Luka Modric និងប្រុសស្អាតញញឹមស្រស់ ជំនាញជើងឆ្វេង James Rodriguez
កីឡាករ James Rodriguez (ឆ្វេង) និងកីឡាករ Luka Modric (ស្ដាំ)
សូមបញ្ជាក់ផងដែរថា ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Paris, PSG មិនមានបំណងក្នុងការរក្សាខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលទេ ក្រោយរូបគេបានបង្ហាញអារម្មណ៍ក្នុងការចង់ចាកចេញពីក្លិប ហើយថែមទាំងបានបញ្ជាក់ទៀតថា គេចង់ទៅលេងនៅទឹកដីអេស្ប៉ាញ ដោយគោលដៅចម្បងរបស់គេគឺអតីតក្លិបរបស់គេ អ្នកមានបុណ្យ Barcelona៕ប្រភព: Fox Sports Asia