ដើម្បីសុខមាលភាពប្រជាជន ក្លឹបហាត់ប្រាណល្បីមួយ ធ្វើរឿងដ៏ភ្ញាក់ផ្អើល!

ភ្នំពេញ៖ សុខភាពពិត​សំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​ ហើយ​ការ​ថែទាំសុខភាព​ខ្លួនឯង​ផ្ទាល់​រឹតតែ​សំខាន់ទៅទៀត។​ ការ​ហាត់​ប្រាណ​ ជា​ផ្នែក​សំខាន់​មួយ​ជួយ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​ ​មិន​ថា​បុរស​ ឬ​នារី​តែងតែចង់មានរូបរាងមួយដែលមាំមួន និងស្រស់ស្អាត ដែលគួរឲ្យទាក់ទាញ។ ​​សម្រាប់​មនុស្ស​ប្រុស​ភាគច្រើន​ចូលចិត្ត​ហាត់​បា្រណដើម្បី​ឲ្យមាន​សាច់​ដុំស្អាត ឯ​មនុស្ស​​ស្រី​ក៏ចូលចិត្តហាត់ប្រាណ​យករាងស្រឡូនទាក់ទាញផងដែរ។ ដូច្នេះថ្ងៃនេះ សូមណែនាំកន្លែងហាត់ប្រាណ Jouvence Fitness ដែលមានទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ ពិតជាងាយស្រួលសម្រាប់អ្នកចង់សម្រេចបំណងប្រាថ្នារបស់លោកអ្នក។
ប្រូម៉ូសិនពិសេសពីJouvence Fitness SORYA
Jouvence Fitness SORYA មានប្រូម៉ូសិនយ៉ាងអស្ចារ្យសម្រាប់អ្នកនៅរដូវភ្លៀងដែលជិតចូលមកដល់នៅពេលខាងមុខនេះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នេះ សម្រាប់ការបង់ជាសមាជិកចាប់ពី ៣ ខែឡើងទៅ អ្នកនឹងទទួលបានការថែមជូន ១០០% បន្ថែមលើរយៈពេលសមាជិកដែលអ្នកបានបង់។ ការថែមជូនសម្រាប់អតិថិជនដែលមានដូចជា៖
- បង់ជាសមាជិក ៣ ខែ ថែមជូន ៣ ខែ បន្ថែម ដូច្នេះសរុបអ្នកទទួលបាន ៦ ខែ
- បង់ជាសមាជិក ៦ ខែ ថែមជូន ៦ ខែ បន្ថែម ដូច្នេះសរុបអ្នកទទួលបាន ១២ ខែ
- បង់ជាសមាជិក ១ ឆ្នាំ ថែមជូន ១ ឆ្នាំ បន្ថែម ដូច្នេះសរុបអ្នកទទួលបាន ២ ឆ្នាំ។
តារាងតម្លៃ
Jouvence Fitness SORYA ជាកន្លែងហាត់ប្រាណក្នុងសាលម៉ាស៊ីនត្រជាក់ដ៏ទូលាយ មាន​ឧបករណ៍​ល្អៗទៅតាម​ស្តង់​ដារអន្តរជាតិ មានចំណតយ៉ាងធំទូលាយសម្រាប់អតិថិជន ហើយ​នៅ​ទីនេះក៏​មាន​គ្រូ​បង្វឹកចាំ​ជួយ​ណែនាំ​​ពី​របៀប​ហាត់​ដែលត្រឹមត្រូវទៅតាមគោលដៅនិងអ្វីដែលអ្នកប្រាថ្នាផង​ដែរ។ លោកអ្នកក៏អាចប្រើប្រាស់បន្ទប់ Steam និងបន្ទប់ Sauna បានទៀតផង ហើយក៏អាចចូលរួមជាមួយថ្នាក់បង្ហាត់ផ្សេងៗដូចជា Aerobics Yoga Metafit Zumba Step Aerobics Gymball Boxercise ជាដើម។
ប្រូម៉ូសិននេះមានរយៈពេល ៣ ថ្ងៃ ប៉ុណ្ណោះ! ដូច្នេះប្រញាប់រួសរាន់ឡើងមកកាន់ Jouvence Fitness SORYA ពេលនេះមានទីតាំងស្ថិតនៅជាន់ទី៥ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ (SORYA Center Point)។ សូមបងប្អូនប្រិយមិត្តចូលរួមហាត់ប្រាណ ដើម្បីរាងកាយកាន់តែមាំមួន បញ្ចេញជាតិពុលពីក្នុងខ្លួន ទទួលបានសុខភាពល្អទាំងអស់គ្នា៕
- ទីតាំង: ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ជាន់ទី៥ ដែលស្ថិតនៅលើផ្លូវ ៦៣ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
- ព័ត៌មានបន្ថែម: ០៧០ ៨៨៨ ៩៥២ / ០៧០ ៨៨៨ ៩៣២។
- Facebook: Jouvence Fitness SORYA