ដឹងតែពិសេសហើយ! Sulli នឹងបង្ហាញខ្លួននៅក្នុងរឿងថ្មី «Hotel del Luna» របស់ IU

កូរ៉េខាងត្បូង៖ Hotel del Luna ជារឿងភាគកូរ៉េថ្មីដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនាទាំងក្នុង និងក្រៅប្រទេស។ ដោយរឿងថ្មីនេះមានការចូលរួមសម្តែងពីតារាចម្រៀង និងតារាសម្តែងស្រី IU ជាមួយតារាសម្តែងប្រុសរូបសង្ហាលោក Yeo Jin-goo ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត។ ទោះបីទើបតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ទើបតែបានប៉ុន្មានភាគក៏ពិតមែន ប៉ុន្តែរឿងនេះត្រូវបានអ្នកគាំទ្រលើកយកមកនិយាយគ្រប់ៗគ្នា ព្រោះសាច់រឿងមានភាពប្រទាក់ក្រឡាគ្នា ហើយការតុបតែងខ្លួនរបស់តួអង្គទៀតសោត សុទ្ធសឹងតែល្អឥតខ្ចោះគ្មានទាស់ភ្នែកតែម្តង។ ក្រៅពីនេះស្រាប់តែទទួលបានដំណឹងដ៏ពិសេសមួយថា តារាចម្រៀងស្រីរូបស្រស់Sulli ក៏បង្ហាញខ្លួននៅក្នុងរឿងភាគមួយនេះដែរ។ ជាមួយគ្នានេះSM Entertainment ដែលផលិតកម្មគ្រប់គ្រងSulli ផ្ទាល់បានចេញសេចក្តីប្រកាសទាក់ទងនឹងរឿងនេះបន្ថែមទៀតថា៖ ដោយឡែកនេះជាដំណឹងមួយដែលធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើប និងអន្ទះសារចង់ទស្សនាយ៉ាងខ្លាំង ព្រោះSulli ក៏ជាតារាសម្តែងស្រីមួយរូបដែលទេពកោសល្យមិនចាញ់តារាស្រីផ្សេងៗទៀតដែរ។ ម្យ៉ាងវិញទៀតអ្នកគាំទ្រជឿជាក់ថា ការចូលរួមសម្តែងរបស់Sulli នឹងធ្វើឲ្យរឿងភាគនេះនឹងកាន់តែល្អមើល ជក់ចិត្តដិតអារម្មណ៍ជាងមុនទ្វេរដង៕​សូមទស្សនារូបភាពខាងក្រោម៖
IU
IU
Sulli
Sulli
Sulli និង IU
រូបភាពរឿងHotel del Luna