Aum បង្កាត់ភ្លើង ជាមួយសង្សារចាស់សេដ្ឋីឡើងវិញ? ដែលរូបគេ ជាប្អូនបង្កើត របស់ស្វាមីChompoo!

ថៃ៖ បើទោះបីជា កំពូលតារាសម្តែងប្រចាំប្រទេសថៃ Aum Phatchara មានប្រវត្តិផ្លាស់ប្តូរគួស្នេហ៍ជាញឹកញាប់ ដែលមានសុទ្ធសឹងតែជាអ្នកជំនួញល្បីៗ ទាំងក្មេងទាំងចាស់យ៉ាងណាក្តី ប៉ុន្តែប្រិយមិត្តទស្សនិកជន ក៏នៅតែចាប់អារម្មណ៍ ចង់ដឹងនិងតាមដានជីវិតហាយសូរក្រមុំចាស់នៅលីវដ៏ស៊ីវិល័យរបស់នាង យ៉ាងគួរឲ្យច្រណែនផងដែរ។ជាការពិតណាស់ បច្ចុប្បន្ននេះកំពូលតារាស្រី Aum Phatcharapa មានវ័យ៤០ឆ្នាំទៅហើយ ប៉ុន្តែក្នុងនោះគេចាប់អារម្មណ៍ឃើញថា នាងនៅតែសប្បាយចាយជីវិតនៅលីវយ៉ាងមានក្តីសុខ ជាមួយនឹងកម្លោះៗ ដោយមិនទាន់ព្រមបើកទ្វារ ទទួលអនុញ្ញាតិឲ្យបុរសមានសំណាងរូបណាម្នាក់យ៉ាងពិតប្រាកដ ចូលមករៀបការសាងជីវិតគ្រួសារ ជាមួយនឹងនាងនៅឡើយនោះទេ។ជាក់ស្តែង កាលពីថ្មីៗនេះ ក៏គេបានប្រទះឃើញ តារាស្រីចាស់វស្សារូបនេះ ស្និទ្ធស្នាលកៀកកើយជាមួយនឹង បុរសក្មេងរូបសង្ហាសាច់ដុំកង់ៗម្នាក់ផ្សេងទៀត នៅក្នុងពិធីជប់លៀងមួយផងដែរ។  
Aum ថតរូបកៀកកើយជាមួយនឹងអតីតសង្សារក្នុងពិធីជប់លៀង
ប៉ុន្តែមិនថាយ៉ាងណា ក្រោយការរៀបរាប់របស់ Aum បានឲ្យដឹងថា បុរសវ័យក្មេងសង្ហារូបនោះ គឺជាសង្សារចាស់របស់នាងតែប៉ុណ្ណោះ ដែលអ្នកទាំងពីរបានជួបគ្នាដោយចៃដន្យ នៅក្នុងកម្មវិធីជប់លៀងមួយនោះ បន្ទាប់មកអ្នកទាំងពីរក៏បានបង្ហាញភាពស្និទ្ធស្នាល និងថតរូបជាមួយគ្នាជាធម្មតា ប៉ុន្តែក៏មានមនុស្សជាច្រើនបានបង្អាប់លេងថា អ្នកទាំងពីរមើលទៅគួរស្រលាញ់ពិតជាសាកសមគ្នាថែមទៀតផងដែរ។ដោយខាងក្រោមនេះ គឺជាការលើកឡើងរបស់ Aumយើងតាមការលើកឡើងរបស់ Aum បានបញ្ជាក់បានថា ទំនាក់ទំនងរបស់នាងនឹងបុរសសង្ហារូបនេះ ត្រឹមតែជាអតីតសង្សារនឹងគ្នាតែប៉ុណ្ណោះ ហើយពួកគេក៏នៅតែរាប់អានគ្នាជាមិត្តភក្តិធម្មតាផងដែរ។ យ៉ាងណាមិញ ចំពោះសង្សារចាស់នាង ​ក៏ជា ប្អូនបង្កើតរបស់ស្វាមី Chompooផងដែរ៕
Aum Phatcharapa
Aum Phatcharapa
Aum ថតរូបកៀកកើយជាមួយនឹងអតីតសង្សារ
អតីតសង្សាររបស់ Aum
អតីតសង្សាររបស់ Aum