Lee Thanat កាន់តែមានហាងឆេងខ្លាំង ក្រោយសម្ដែងជាតួ Kyro ក្នុងរឿង Boy for Rent

ថៃ ៖ តារាប្រុសរូបសង្ហា ដែលមានឈ្មោះពិតថា Thanat Lowkhunsombat ទើបតែបង្ហាញខ្លួនជាតារាសម្ដែង លើកដំបូងកាលពីកំឡុងឆ្នាំ ២០១៦។ រហូតមកដល់ពេលនេះ លោកហាក់ដូចជាទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ជាពិសេសបន្ទាប់ពីបង្ហាញមុខជាតួអង្គប្រុស ក្នុងរឿងភាគថ្មីរបស់ប៉ុស្ដិ៍ទូរទស្សន៍ថៃ GMM។រឿងភាគខ្នាតខ្លី ដែលតែងតែបម្រើចិត្តប្រិយមិត្ត ជារៀងរាល់សប្តាហ៍នេះ មានចំណងជើងថា Boy For Rent ដែលខ្សែរឿងថ្មីមួយនេះ ត្រូវបានដកស្រង់ចេញពីប្រលោមលោកល្បីរបស់ថៃ ដែលមានបកប្រែជាច្រើនភាសា ក្នុងនោះក៏មានភាសាខ្មែរផងដែរ។ដោយសារតែប្រលោមលោកមួយរឿងនេះ ត្រូវបានអ្នកនិយមចូលចិត្តការអាន ពោលសរសើរមិនដាច់ពីមាត់ ដូច្នេះហើយនៅពេលដែលថតជារឿងភាគ ក៏មានមនុស្សចាំគាំទ្រយ៉ាងច្រើន។ ក្នុងនោះដែរ Lee Thanat ត្រូវបានសម្ដែងជាតួសិស្សសាលាឈ្មោះ Kyro ទាំងមាន ទាំងសង្ហា ហើយក៏ព្រាននារីមិនអន់នោះទេ។ គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ Lee Thanat ឈានចូលវ័យ ២៦ឆ្នាំទៅហើយ ប៉ុន្តែលោកមើលទៅនៅតែក្មេងសង្ហា មិនចាញ់សិស្សសាលាពិតៗនោះទេ៕ ទស្សនារូបភាពខាងក្រោម ៖
រូបភាពLee Thanat
រូបភាព Lee Thanat
រូបភាព Lee Thanat
រូបភាព Lee Thanat
រូបភាព Lee Thanat
រូបភាព Lee Thanat