ប្រញាប់ឡើង! កម្មវិធី «MasterChef Khmer» រដូវកាលទី២ បើកទទួលការចុះឈ្មោះបេក្ខជនចូលរួមប្រកួតប្រជែង នៅរាជធានីភ្នំពេញហើយ! (មានវីដេអូ)

  • ពុធ ៣១ កក្តដា, ២០១៩ ០៩:២៥

ភ្នំពេញ ដូចប្រិយមិត្តបានជ្រាបច្បាស់មកហើយថា កម្មវិធីប្រលងជ្រើសរើសកំពូលចុងភៅឯក «MasterChef Khmer» កាលពីរដូវកាលទី១ គឺពិតជាបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងពីបណ្តាអ្នកទស្សនាជាច្រើននាក់ទូទាំងប្រទេស។ ហើយមិនតែប៉ុណ្ណោះក៏មានបេក្ខជន-បេក្ខនារីជាច្រើនដួង ដែលស្រលាញ់នូវវិស័យចម្អិនម្ហូបអាហារ ក៏បានមកដាក់ពាក្យចូលរួមប្រកួតប្រជែងជាច្រើនកុះករផងដែរ។
ពេលនេះកម្មវិធី «MasterChef Khmer» ក៏បានឈានចូលមកដល់រដូវកាលទី២ហើយ និងរឹតតែកក្រើកជាងមុនទៅទៀត ក្នុងវគ្គ Pre-Audition ដោយបានបន្តយុទ្ធនាការរបស់ខ្លួន និងកំពុងបើកទទួលការចុះឈ្មោះនៅរាជធានីភ្នំពេញជាផ្លូវការហើយ ចាប់ពីថ្ងៃទី ៣០ ៣១ ខែកក្កដា និងថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩ នេះ នៅស្ថានីយទូរទស្សន៍ CTN ឬស្សីកែវ បន្ទាប់ពីទទួលចុះឈ្មោះអ្នកចូលរួមប្រកួតនៅតាមបណ្តាខេត្តរួចរាល់មក។
នេះគឺជាឱកាសល្អហើយសម្រាប់អ្នកដែលរស់នៅទីក្រុងភ្នំពេញ ដែលមានបំណងចង់មកចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ។ ប្រញាប់រួសរាន់ឡើង មកដាក់ពាក្យឥឡូវនេះ ដើម្បីឈោងចាប់ក្តីស្រមៃ ក្លាយខ្លួនជាកំពូលចុងភៅឯក «MasterChef Khmer» បន្ទាប់ ជាមួយរង្វាន់ជាទឹកប្រាក់សរុបចំនួន ៥ ម៉ឺនដុល្លារ។
ម្ចាស់ចុងភៅឯក «MasterChef Khmer» រដូវកាលទី២ នាំមកជូនយ៉ាងវិសេសវិសាលផ្តាច់មុខដោយ GANZBERG។
ចំពោះព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ «MasterChef Khmer» ឬទំនាក់ទំនងមកលេខទូរស័ព្ទ 099 888 773 និង 061 555428៕
កម្មវិធី «MasterChef Khmer» រដូវកាលទី២