ធ្វើឲ្យប្លែកពីគេម្ដង! នារីម្នាក់យកមិត្តភក្ដិប្រុស មកធ្វើជាអ្នកកំដរនៅថ្ងៃអាពាហ៍ពិពាហ៍

  • អង្គារ ៣០ កក្តដា, ២០១៩ ១៦:៥២
ម៉ាឡេស៊ី៖ ជាទូទៅ តាមប្រពៃណីនៅថ្ងៃរៀបអាពាហ៍ពិពាហ៍កូនក្រមុំតែងតែយកមិត្តភក្តិស្រីឬសាច់ញាតិមកធ្វើជាអ្នកកំដរ។ ប៉ុន្ដែនារីជនជាតិម៉ាឡេស៊ីម្នាក់បានយកមិត្តភក្ដិប្រុសមកកំដរទៅវិញ។កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ មាននារីម្នាក់ឈ្មោះថា Aina Shahirah បានបង្ហោះរូបថតនៅថ្ងៃអាពាហ៍ពិពាហ៍របស់នាង ទៅលើបណ្ដាញសង្គម Twitter គឺមានសុទ្ធតែមិត្តភក្តិប្រុសៗធ្វើជាអ្នកកំដរ ដោយសរសេរថា៖
កូនក្រមុំនិងអ្នកកំដរទាំងអស់
នាងបង្ហោះរូបទាំងនោះឡើងដើម្បីរម្លឹកអនុស្សាវរីយ៍កាលពីឆ្នាំមុន និងចង់បង្ហាញពីមិត្តភាពស្និតស្នាលរវាងមិត្តភក្តិប្រុស។ ម៉្យាងវិញទៀតគឺនាងចង់ប្រាប់ថា នាងនឹងសម្រាលកូនដំបូងរបស់នាង ចុងឆ្នាំ២០១៩នេះហើយ។ ក្រោយពីការបង្ហោះរូបថតទាំងនោះមក មានអ្នកប្រើប្រាស់បណ្ដាញសង្គមTwitter ជាច្រើនរីករាយ និងបានកោតសរសើរពីមិត្តភាពរបស់ពួកគេផងដែរ៕
កូនក្រមុំនិងអ្នកកំដរទាំងអស់
កូនក្រមុំនិងស្វាមី រួមទាំងអ្នកកំដរ