ម៉ាឡេស៊ីកំពុងជួបវិបត្តិគ្រឿងញៀនដ៏ធំ... តួលេខបង្ហាញថា ក្នុងឆ្នាំ២០១៩ ប៉ូលិសជាង ៣០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធទៅនឹងគ្រឿងញៀន

  • អង្គារ ៣០ កក្តដា, ២០១៩ ១៧:០៣
ម៉ាឡេស៊ី៖ គ្រឿងញៀនគឺជាបញ្ហាដ៏ធំដែលពិភពលោកកំពុងតែជួបប្រទះ។ មិនថាប្រទេសណាក៏ដូចជាប្រទេសណានោះទេ តែងតែមានជនខិលខូច លួចប្រើប្រាស់គ្រឿងញៀន និងជួញដូរគ្រឿងញៀនជាដើម។ ប៉ុន្តែអ្វីដែលធ្វើឱ្យយើងបារម្ភនោះគឺថា អ្នកដែលមានអំណាច អ្នកកាន់ច្បាប់ បែរជាមេឃ្លោងនៅពីក្រោយអ្នកចែកចាយគ្រឿងញៀនទៅវិញ។ជាក់ស្តែង យោងតាមប្រភពបានឱ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងប្រទេសម៉ាឡេស៊ីកំពុងតែជួបវិបត្តិគ្រឿងញៀនដ៏ធំ ព្រោះតួលេខបានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ មានប៉ូលិសជាង ៣០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធទៅនឹងគ្រឿងញៀន។លោកឧត្តមសេនីយ៍ Abdul Hamid Bador បានមានប្រសាសន៍ថា៖លោកបានបង្ហើបទៀតថា បច្ចុប្បន្ននេះប្រទេសម៉ាឡេស៊ីកំពុងតែជួបវិបត្តិគ្រឿងញៀនយ៉ាងធ្ងន់ធ្ងរ ហើយវាអាចនឹងអាក្រក់ដូចទៅនឹងប្រទេសកូឡុំប៊ីផងដែរ។គួរឱ្យដឹងផងដែរថា បើទោះបីជាមានការបង្រ្កាប និងរឹបអូសគ្រឿងញៀនជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ីក្តី ក៏នៅតែមានអ្នកចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ផងដែរ។ដូច្នេះបានជារដ្ឋាភិបាលម៉ាឡេស៊ី បាននិងកំពុងតែព្យាយាមប្រឆាំងនឹងគ្រឿងញៀនយ៉ាងខ្លាំង ហើយរដ្ឋាភិបាលនឹងប្រើប្រាស់យុទ្ធសាស្រ្តថ្មីដោយដាក់ទោសអ្នកចែកចាយគ្រឿងញៀនយ៉ាងកំហិត៕
រូបតំណាង
រូបតំណាង